(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវកំណត់មុខសញ្ញារហូតឃាត់ខ្លួនបុរស២នាក់ បញ្ចូនទៅតុលាការ ពាក់ព័ន្ធករណីលួចរថយន្តមួយគ្រឿង វេលាម៉ោង២យប់ ឈានចូលថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០១៧ ស្ថិនៅចំណុចមុខផ្ទះលេខ៥៣ ផ្លូវលេខ៣៤៨ ភូមិទី៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ភ្នំពេញ។

យោងតាមរបាយការណ៍ បានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់រថយន្តមានឈ្មោះ ហៀន ឈឿនណារ៉ុង ភេទប្រុស អាយុ២៨ឆ្នាំ។ ចំណែកជនសង្ស័យទាំង២នាក់រួមមានទី១៖ មានឈ្មោះ ហាក់ សូរិយា, និងទី២៖ ឈ្មោះ ប៊ុន ពៅ។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ ខាងលើពិតជាបានធ្វើសកម្មភាពលួចរថយន្តរបស់ជនរងគ្រោះពិប្រាកដមែន។ វត្ថុតាងដកហូតបាន រថយន្តម៉ាក ហាយលែនដឺ ផលិតឆ្នាំ២០០០ ពាក់ស្លាក់លេខសៀមរាប 2A-9367។

 បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងត្រូវសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕