Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិសេសទៀតហើយ គម្រោងដឹស្តាដាយមិន អាចបង់រំលស់បានដោយពុំចាំបាច់មានប្រាក់កក់!

01-11-2017 19:00

(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ក្នុងឱកាស ព្រះរាជពិធីបុណ្យអ៊ុទូកនេះ លោកអ្នកអាចក្លាយជាម្ចាស់គេហដ្ឋានគ្រប់ប្រភេទនៃគម្រោង បុរី ប៉េង ហួត ដឹស្តា ដាយមិន តាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន (៦០ ម៉ែត្រ) ដោយមិនចាំបាច់មានប្រាក់កក់ និងអាចធ្វើការ បង់រំលស់ភ្លាមៗ រហូត ដល់ ១៧ ឆ្នាំ។

នេះជាការផ្តល់ជូនដ៏ពិសេសមួយ ដែលមិនធ្លាប់មានពីមុនមកឡើយសំរាប់គម្រោងមួយនេះ ព្រោះនេះជាគម្រោងដែលមានសក្តានុពល ព្រមទាំងភាពសម្បូរបែបគ្រប់យ៉ាង ស្ថិតក្នុងទីតាំងតែមួយ។ គួរបញ្ជាក់ផងដែរថា គម្រោង បុរី ប៉េង ហួត ដឹស្តា ដាយមិនគ្របដណ្តប់លើ វិសាលភាពផ្ទៃដីប្រមាណជាង ៤០ហិចតា ជាគម្រោងប្រកបដោយប្រណិតភាព នឹង ភាពស៊ីវីល័យនៃការរស់នៅរបស់លោកអ្នក។

បុរី ប៉េង ហួត ដឹស្តា ដាយមិន (ផ្លូវ ៦០ ម៉ែត្រ) មានវីឡាគ្រប់ប្រភេទ ដូចជា វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និង ហ្សបហោស៍សុទ្ធសឹង តែរចនាម៉ូដឡើង យ៉ាងល្អឯកបូកបញ្ជូលជាមួយរចនាបថបែបខ្មែរ និងអឺរ៉ុប ដើម្បីផ្តល់នូវភាពល្អឥតខ្ចោះទាន់សម័យ និងផាសុខភាព ដល់ការ រស់នៅរបស់លោកអ្នក អមជាមួយនឹងសួនកំសាន្ត ដែលមានទេសភាពបៃតង ក្លឹបហាត់ប្រាណ អាងហែលទឹក និងសាលសន្និសីទ សម្រាប់រៀបចំអាពាហ៍ពិពាហ៍ និង ប្រារព្ធពិធីផ្សេងៗផងដែរ ជាពិសេសគឺផ្សារទំនើប PH Diamond ដែលនឹងធ្វើអោយតំបន់នេះប្រែក្លាយ ជាទីប្រជុំជនដ៏កុះករ បង្ករលក្ខណៈងាយស្រួលទាំងសំរាប់ការរស់នៅ និង ការប្រកបរបរអាជីវកម្មថែមទៀតផង។

សូមកុំឲ្យឱកាសដ៏កម្ររកបាននេះ រំលងផុត ព្រោះរយៈពេលមានកំណត់! រកឯណាបាន គេហដ្ឋានដែលស្ថិតនៅចំតំបន់អភិវឌ្ឍន៍ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំៗ ដែលមានច្រកសេដ្ឋកិច្ចតភា្ជប់ទៅកាន់ផ្លូវជាតិលេខ ២ និង លេខ ៣ ព្រមទាំងជាបណ្តុំនៃទីប្រជុំជន ដែលមានការវិនិយោគធំៗជាច្រើន ថែមទៀតផង។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ015 90 6789, Email: [email protected]ឬចូល ទៅគេហទំព័រ Facebook ៖www.facebook.com/boreypenghuoth
បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!