(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ លោក វ៉ាន់ សារ៉ាយ, កញ្ញា ឆេង សូរិយា, លោក សៀរ សៀកឡេង, កញ្ញា សំ ស្រីនីត, លោក វង់ វុធ, លោក ហួន លីហួ, លោក ជួរ លឹមហួត, កញ្ញា យ៉ង់​ សក្គុណា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្ដេចតេជោ ហ៊ុន សែន ផ្ដល់កាដូដ៏ធំមួយទៀតជូនជនរួមជាតិ គឺប្រកាសទិញស្ពានឆ្លងកាត់ដៃសមុទ្រនៅខេត្តកោះកុង ពីក្រុមហ៊ុន លី យ៉ុងផាត់ ធ្វើដំណើរមិនបាច់បង់ប្រាក់ទៀតឡើយ

២៖ កូនស្រីលោក កឹម សុខា ផ្ញើសារមុតស្រួចទៅក្រុមលោក សម រង្ស៊ី៖ ឪពុកខ្ញុំជាប់ឃុំ, តើវាពិបាកណាស់ទៅឬ សម្រាប់អ្នកនៅក្រៅឃុំ ក្នុងការមិននិយាយពាក្យកុហកបោកប្រាស់

៣៖ ផ្ទុះសង្រ្គាមផ្ទៃក្នុងបក្សសង្រ្គោះជាតិទៀតហើយ! កូនស្រីច្បងលោក កឹម សុខា ហៅលោក សម រង្ស៊ី និងដៃជើងថា «ចូលចិត្តមុសា និងលាបពណ៌»

៤៖ បុគ្គល ម៉ែន ណាត ដែលចោទលោក ហ៊ុន ម៉ាណែត លាក់លុយ២០០លានដុល្លារ និងចូលរួមដេញថ្លៃអគារតម្លៃរាប់លានដុល្លារ នៅបារាំង ពេលនេះប្រកាសចុះចាញ់ហើយ ដោយមិនហ៊ានចេញមុខភ្នាល់

៥៖ បុគ្គល ម៉ែន ណាត ក្រោយប្រកាសចុះចាញ់លោក ហ៊ុន ម៉ាណែត រឿងចោទមានលុយលាក់ និងដេញថ្លៃអគាររាប់លានដុល្លារនៅបារាំង ពេលនេះមកបង្វែរដានរឿងផ្សេង បិទបាំងភាពបរាជ័យដ៏ធ្ងន់របស់ខ្លួន

៦៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យសមត្ថកិច្ចថែរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរក្នុងអំឡុងពេលបុណ្យអុំទូក

៧៖ គណៈកម្មាធិការវាយតម្លៃទីក្រុងស្អាត អំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ អាជីវករ ប្រជាពលរដ្ឋ ចូលរួមថែរក្សាអនាម័យ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

៨៖ អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តដាក់លើកិច្ចការពារសន្តិសុខ សុវត្ថិភាព និងការងារជួយសង្គ្រោះ ក្នុងព្រះរាជពិធីបុណ្យអុំទូក

៩៖ក្រសួងការបរទេសកម្ពុជា ស្នើសុំអង្គការហាមឃាត់អាវុធគិមី ចូលរួមបោសសំអាត និងបំផ្លាញអាវុធគីមីរបស់អាមេរិក

១០៖ រយៈពេល១០ខែ ឆ្នាំ២០១៧នេះ ភ្ញៀវអន្តរជាតិជិត២លាននាក់ ទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំណូលជាង៨៤លានដុល្លារ!


* ព័ត៌មានអន្តរជាតិ (World News)

១៖ រដ្ឋាភិបាលយោធាថៃ «សម្រេចលុបចោលសុពលភាព លិខិតឆ្លងដែនលោកស្រី យីងឡាក់» ដែលមានទាំងអស់ ០៤ច្បាប់!

២៖ ទីបំផុតសភាជប៉ុន «បោះឆ្នោតជ្រើសតាំង លោក ស៊ីនហ្សូ អាបេ ជានាយករដ្ឋមន្ត្រីអាណត្តិថ្មី» ក្រោយពីការឈ្នះឆ្នោតភ្លូកទឹកភ្លូកដី!

៣៖ វិមានក្រឹមឡាំង៖ ប្រធានាធិបតីរុស្ស៊ី នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃពុធស្អែក

៤៖ របាយការណ៍៖ កុំតែបានចិន ម្ល៉េះក្មួយប្រុសលោក គីម ជុងអ៊ុន ត្រូវស្លាប់តៃហោង

៥៖ មេដឹកនំាកាតាឡាន់អស់តំណែង៖ ខ្ញុំនៅប៊ែលហ្សិក មិនមែនដើម្បីសុំសិទ្ធជ្រកកោននយោបាយនោះទេ

៦៖ មន្ត្រីជាន់ខ្ពស់អាមេរិក៖ អំឡុងស្ថិតនៅកូរ៉េខាងត្បូង លោក ដូណាល់ ត្រាំ នឹងមិនធ្វើដំណើរទៅកាន់តំបន់គ្មានយោធាទេ

៧៖ ទីបំផុត «ចិន និងកូរ៉េខាងត្បូង ព្រមងាកមករួមគ្នា» ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង!

៨៖ លោក ដូណាល់ ត្រាំ «បញ្ជាឲ្យរឹតបន្តឹងរឿងជនអន្តោប្រវែសន៍ ក្រោយផ្ទុះភេរវកម្មនៅញូយ៉ក ស្លាប់មនុស្ស ០៨នាក់»

៩៖ បែកធ្លាយព័ត៌មានដ៏រសើប «ពាក់ព័ន្ធការធ្វើឃាតអតីតប្រធានាធិបតីអាមេរិក John F Kennedy និងគំរោង CIA ចង់ធ្វើឃាតអតីតប្រធានាធិបតីឥណ្ឌូណេស៊ី...»

១០៖ មេទ័ពអ៊ីរ៉ង់៖ «គ្រាប់មីស៊ីលយើង​មានសមត្ថភាព​គ្រប់គ្រាន់ ដើម្បីវាយប្រហារកងទ័ព​អាមេរិក ក្នុងករណីមាន​ការឈ្លានពានកើតឡើង» ៕