(ភ្នំពេញ)៖ ដើម្បីជួយជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ ធ្វើការប្រុងប្រយ័ត្នក្នុងឱកាសអញ្ជើញមកកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែងប្រទីប និងសំពះព្រះខែ អកអំបុក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបង្ហាញមុខសញ្ញាចោរលួច លូកហោប៉ាវ ដ៏សកម្មចំនួន៣៦នាក់ ដែលជាមុខសញ្ញាចាស់។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែងប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ ៤ ខែវិច្ឆិកា ឆ្នាំ២០១៧៕