(ភ្នំពេញ)៖ កម្ពុជាមានមោទនភាព នឹងធ្វើជាម្ចាស់ផ្ទះ ទទួលប្រិតភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទីទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងក្នុងកម្មវិធីសង្គម និងសេដ្ឋកិច្ច របស់បណ្តាញសារព័ត៌មាន Fresh News លោក ស្រ៊ាង គឹមលី ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានឲ្យដឹងថា «ក្នុងឱកាសក្លាយជាម្ចាស់ផ្ទះនេះ ដោយឈរលើគោលការណ៍ប្តូរវេន និងរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់»។
លោកប្រធានសមាគមបានបញ្ជាក់ទៀតថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាមានឱកាសបង្ហាញប្រតិភូយុវជនអាស៊ាន និងជប៉ុនជាង៣០០នាក់ អំពីការអភិវឌ្ឍន៍រីកចម្រើន វប្បធម៌ របៀបរបបនៃការរស់នៅ និងសុខសន្តិភាពពិតប្រាកដរបស់កម្ពុជា៕