(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសបន្តចែកមួក អាវយឺត និងទឹកផ្លែឈើ Joop ជូនក្រុមកីឡាករអុំទូក ដែលចូលរួមប្រកួតក្នុងព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រហូតដល់ម៉ោង៦៖០០ល្ងាច នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅមុខសាលមហោស្របកោះពេជ្រ។

រាល់ទូកទាំងអស់ ដែលបានស្នើសុំការឧបត្ថម្ភ នឹងទទួលបាន មួក១០០ អាវ១០០ ទឹកសុទ្ធកម្ពុជា៤១យួរ និងទឹកផ្លែឈើ Joop ២៥កេស។ ក្រុមកីឡាករអុំទូក ដែលចង់ស្នើសុំការឧបត្តម្ភអាចទាក់ទងមកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តាមរយៈទូរស័ព្ទលេខ 010 234 152។

ក្នុងឆ្នាំ២០១៧នេះ ទូកចំនួន២៦៥ បានចុះឈ្មោះចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ហើយក្នុងនោះ ១៥០ទូក បានទទួលការឧបត្ថម្ភពីក្រុមហ៊ុនរួចរាល់ហើយកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៧។

ក្រៅពីឧបត្ថម្ភក្រុមកីឡាករអុំទូក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានសហការជាមួយសាលារាជធានីភ្នំពេញ បញ្ជួនរថយន្តសម្អាតផ្លូវចំនួនពីរគ្រឿង ដើម្បីបោសសម្អាតតាមដងវិថីសំខាន់ៗ និងឧបត្ថម្ភធុងសំរាម ចំនួន១,០០០ ធុង ដើម្បីដាក់នៅតាមសូនច្បារសាធារណៈដែលស្ថិតក្នុងតំបន់រៀបចំ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកផងដែរ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black Extra Stout ស្រាបៀរ Kudo ភេសជ្ជៈIze ទឹកផ្លែឈើ Joop ភេសជ្ជៈប៉ូវកម្លាំង Wurkz និងទឹកសុទ្ធកម្ពុជា៕