(ភ្នំពេញ)៖ គណៈកម្មាធិការវាយតម្លៃទីក្រុងស្អាត អំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ អាជីវករ ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យ និងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដើម្បីចូលរួមលើកកម្ពស់ សោភ័ណភាពទីក្រុង គាំទ្រដល់ចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋាកិច្ចល្អ។

យោងតាមសេចក្តីអំពាវនាវ របស់គណៈកម្មាធិការវាយតម្លៃទីក្រុងស្អាត ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ដែលមកកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក រួមមាន៖

* កុំបោះសំរាមចោលពាសវាលពាសកាល
* កុំបន្ទោលបង់ពាសវាលពាសកាលចូលទន្លេ និងកន្លែងសាធារណៈផ្សេងៗ
* ត្រូវវេចខ្ចប់សំរាម និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវនៅក្នុងធុងសំរាម
* ត្រូវប្រើប្រាស់បង្គន់សាធារណៈឲ្យបានត្រឹមត្រូវ
* ត្រូវចូលរួមអប់រំអំពីភាពស្អាត ការថែរក្សាអនាម័យដល់ក្រុមគ្រួសារ មិត្តភក្ភិ និងអ្នកជុំវិញខ្លួន។

សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីអំពាវនាវ របស់គណៈកម្មាធិការវាយតម្លៃ ទីក្រុងស្អាតដូចខាងក្រោម៖