(ភ្នំពេញ)៖ ក្រុមហ៊ុន ISI GROUP ប្រគល់ដំបូលអគារសិក្សាមួយខ្នងដល់សាលាបឋមសិក្សាបាក់ទូកតាមរយៈមូលនិធិ ខេ អឹម អេច ភ្នំពេញ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ។
ដោយមើលឃើញពីភាពខ្វះខាត និងទុក្ខលំបាករបស់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាបាក់ទូកទើបលោកអគ្គនាយក និងគណគ្រប់គ្រង របស់ក្រុមហ៊ុន ISI GROUP បានសម្រេចចិត្តឧបត្ថម្ភជាដំបូលជូនសាលាបឋមសិក្សាដើម្បីសម្រួលដល់ការសិក្សា និងការងារមួយចំនួនរបស់ លោកគ្រូអ្នកគ្រូ។
ទោះបី អំណោយនេះមិនច្រើនយ៉ាងណាក្តីតែយើងសង្ឃឹមថា វាអាចចូលរួមចំណែកលើកស្ទួយ ដល់វិស្ស័យអប់រំ ជាពិសេសចូលរួមថែរក្សាកូនៗ ដែលជាទំពាងស្នងឬស្សី ទៅថ្ងៃមុខឲ្យគេចផុតពី ភ្លៀងឬកំដៅថ្ងៃក្នុង កំឡុងពេលសិស្សានៅក្នុងថ្នាក់ព្រោះដំបូលទាំងនេះគឺជាផលិតផល ISI PALM ដែលមានគុណភាពខ្ពស់ ផលិតឡើងដោយបច្ចេកវិទ្យា ជប៉ុន និងអូស្រ្តាលី វត្ថុធាតុដើមទទួលស្គាល់ដោយ ISO 9001:2008 តាមស្តង់ដា JIS កាន់ពណ៌បានយូរ ដែលមានការធានារហូតដល់10ឆ្នាំលើការ ច្រែះនិងធ្លុះទៀតផង។
ការឧបត្ថម្ភនេះគឺតាមរយៈមូលនិធិ ខេ អឹម អេច (KMH Foundation) ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១២ ដោយសម្ព័ន្ធក្រុមហ៊ុន ISI GROUP ដើម្បីជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ISI GROUP។ មូលនិធិ ខេ អឹម អេច (KMH Foundation) ជឿជាក់លើការចែករំលែក និងការបេ្តជ្ញាចិត្តដ៏មុតមាំក្នុងការគាំទ្រយ៉ាងសកម្មដល់សហគមន៍ដែលយើងបាននឹងកំពុងធ្វើអាជីវកម្ម។ មូលនិធិ ខេ អឹម អេច ផ្តល់ការគាំទ្រដល់ការថែទាំសុខភាពការអប់រំ និងកីឡា។
មកដល់ពេលបច្ចុប្បន្នយើងមិនត្រឹមតែបាននឹងកំពុងផ្តល់ជំនួយហិរញ្ញវត្ថុដល់កូនៗរបស់បុគ្គលិកក្រុមហ៊ុនយើងដែលមានការបេ្តជ្ញាចិត្តខ្ពស់ និងមានភាពស្មោះត្រង់ក្នុងអំឡុងពេលបម្រើការនៅ ISI GROUP ប៉ុណ្ណោះទេមូលនិធិ ខេ អឹម អេច ក៏នឹងកំពុងផ្តល់នូវឱកាសអាហាររូបករណ៍ សម្រាប់សិស្សានុសិស្សក្រីក្រដើម្បីបន្តការសិក្សានៅតាមបណ្តាសាលា ឬសកលវិទ្យាល័យល្អៗ និងឈានមុខគេនៅកម្ពុជាមួយចំនួនផងដែរ។
តាមរយៈការយកចិត្តទុកដាក់ សេចកី្តស្រឡាញ់ និងចិត្តសប្បុរសធម៌របស់ស្ថាបនិក ISI GROUP គឺលោកឧកញ៉ា កាំង ម៉េងហ៊ុយ និងលោកស្រី ឃុន ហៀង ចំពោះសហគមន៍ដែលយើងធ្វើប្រតិបត្តិការណ៍អាជីវកម្ម និងសហគមន៍ផ្សេងៗ ទៀតបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ISI GROUP រួមមាន ISI STEEL, FUXIN Steel Buildings, CHUNKANG Steel Structure, MEKONG MATERIALS, GLOBAL CAMSTAR, URBANLAND Asia Investment និង KMH Industrial Park មានមោទនភាពចំពោះទស្សនវិស័យរបស់សម្ព័ន្ធក្រុមហ៊ុនយើង «បង្កើត និងកសាងការរស់នៅ ឱ្យប្រសើរឡើងសម្រាប់គ្រប់គ្នា» ហើយយើងខ្ញុំទាំងអស់គ្នាក៏សូមគោរពផ្ញើជូនស្នាដៃទាំងឡាយក្នុងកិច្ចការងារសង្គម ដែលយើងបានធ្វើ និងបាននឹងកំពុងគាំទ្រជូនដល់ស្ថាបនិកជាទីគោរពដ៏ខ្ពង់ខ្ពស់របស់យើងផងដែរ៕