(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានលើកឡើងថា សង្គមជាតិមួយមានការរីកចម្រើនបាន អាស្រ័យទៅលើសង្គមជាតិមួយសម្បូរទៅដោយធនធានមនុស្ស ប្រកបដោយសក្តានុពល មានសមត្ថភាពទើបអាចប្រែក្លាយសង្គមជាតិនោះ ឲ្យមានការអភិវឌ្ឍន៍ជឿនលឿនបានយ៉ាងឆាប់រហ័ស និងរឹងមាំក្នុងតំបន់ និងលើឆាកអន្តរជាតិ។
លោក ជា សុមេធី ថ្លែងបែបនេះក្នុងឱកាសលោកអញ្ជើញ ជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៧-២០៨ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២១០៧នេះ នៅវិទ្យាល័យ ហ៊ុន សែន កំចាយមារ ដោយមានការចូរួមពីសំណាក់លោកគ្រូ-អ្នកគ្រូ មាតាបិតា អាណព្យាបាល និងសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករផងដែរ។
លោក ជា សុមេធី បានលើកឡើងថា «សង្គមជាតិមួយអាចរីកចម្រើនទៅបានអាស្រ័យ ដោយសង្គមជាតិមួយសម្បូរទៅដោយធនធានមនុស្សប្រកប ដោយសក្តានុពលសមត្ថភាពដែលអាចប្រែក្លាយ សង្គមជាតិនោះ ឲ្យមានការអភិវឌ្ឍន៍ជឿនលឿនបានឆាប់រហ័ស និងមានភាពកាន់តែរឹងមាំ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ»។
លោក ជា សុមមេធី បានផ្តាំផ្ញើទៅក្មួយៗ សិស្សានុសិស្ស និងយុវជននិងយុវនារីទាំងអស់ឲ្យខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួម ក្នុងសកម្មភាពនានា ដើម្បីគាំទ្រដំណើការអភិវឌ្ឍសាលារៀន និងសង្គមជាតិរបស់យើង។ ដោយឡែកក្មួយៗ សិស្សានុសិស្សទាំអស់ត្រូវ បើយើងស្រលាញ់ខ្លួន ស្រលាញ់ឪពុកម្តាយ និងស្រលាញ់អនាគតរុងរឿងត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចេះណែនាំមិត្តភក្តិ អំពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន និងត្រូវចៀសវាងការសេពគប់មិត្តដែលប្រព្រឹត្តិរឿងអបាយមុខនានាដែលសង្គមស្អប់ខ្ពើម។
ចុងបញ្ចប់លោកអភិបាលខេត្ត បានស្នើឲ្យមាតាបិតា ឬអាណាព្យាបាលសិស្ស សហគមន៍ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវរួមចំណែក ឲ្យបានខ្លាំងក្លាដើម្បីពង្រឹងខឿនសន្តិសុខជាតិ ឲ្យកាន់តែរឹងមាំតាមរយៈការបន្តជំរុញចលនាអនុវត្តគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាព ឲ្យមាននិរន្តភាព និងផុសផុលហើយចូលរួមយ៉ាងសកម្មក្នុងការជួយអប់រំកូនចៅទាំងផ្នែកសុខភាព ចំណេះដឹង និងសីលធម៌ដើម្បីឲ្យពួកគេក្លាយ ជាធនធានមនុស្ស ពោពេញដោយសមត្ថភាពទេពកោសល្យ និងសក្តានុពលព្រមទាំងទទួលបានសប្បទាន សម្រាប់ការចាប់យកចំណេះវិជ្ជា បំណិននិងចរិយាធម៌ឈានទៅកសាងអនាគតមួយដ៏រុងរឿងព្រមទាំងបន្តលើកកម្ពស់កិត្តិយសសង្គមជាតិឲ្យសក្តិសមជាប្រជាជនដែល់មានឈាមជ័រតជាប់ពី សម័យមហានគរដ៏រុងរឿងនៃយើង៕