(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីការសសេរលិខិតមួយច្បាប់កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ផ្ញើជូនលោក Ahmet uzumcu អគ្គនាយក នៃអង្គការហាមឃាត់អាវុធគីមី (OPCW) ដែលមានទីស្នាក់ការនៅទីក្រុឡាអេ ប្រទេសហូឡង់ ដើម្បីជម្រាបជូន នៃការរកឃើញអាវុធគីមីនៅកម្ពុជា និងស្វែងរកជំនួយរបស់អង្គការ ហាមជឃាត់អាវុធគីមីក្នុងបញ្ហានេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧។
នៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើនេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបញ្ជាក់ថា «រហូតមកសព្វថ្ងៃ មានទីតាំងចំនួន៣៤កន្លែង ដែលត្រូវបានរកឃើញថា មានផ្ទុកអាវុធដូចគ្នានេះ (មានជាតិគីមី) នៅទូទាំងប្រទេសកម្ពុជា»។
ខាងក្រោមនេះជាខ្លឹមសារលម្អិត នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា៖