Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧកញ៉ា ហូ សុងរចនា ជំរុញឲ្យសិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ យកចិត្តទុកដាក់ក្រេបជញ្ជក់ ចំណេះដឹង ពីសំណាក់លោកគ្រូ អ្នកគ្រូ

01-11-2017 11:09

(ស្វាយរៀង)៖ ថ្លែងនៅក្នុងពិធីបើកបវេសនកាល នៅសាលាបឋមសិក្សា និងអនុវិទ្យាចន្ទ្រា ភូមិចន្ទ្រា ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង១០០០នាក់ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ឧកញ៉ា ហូ សុងចរនា បានធ្វើការជម្រុញដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ យកចិត្តទុកដាក់ក្រៀបជញ្ជក់ចំណេះដឹង ពីសំណាក់លោកគ្រូអ្នកគ្រូ។

លោកឧកញ៉ា ហូ សុងរចនា បានបន្តទៀតថា សូមប្អូនៗសិស្សានុសិស្សត្រូវ ប្រព្រឹត្តិខ្លួនឲ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីក្លាយខ្លួនទៅជាទំពាំងស្នងឫស្សីដ៏រឹងមាំ សម្រាប់ប្រទេសជាតិ និងជាមូលធនមនុស្ស ប្រកបដោយគុណភាព មានសក្ដានុពល សម្រាប់ការអភិវឌ្ឍសង្គមជាតិ ឲ្យមានការរីកចម្រើន ព្រមទាំងត្រូវហូបស្អាត ផឹកស្អាតនិងរស់នៅប្រកបអនាម័យល្អ និងចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ត្រូវមានការប្រុងប្រយ័ត្ន និងចេះយោគយល់អធ្យាស្រ័យគ្នា នៅពេលបើកបរ។

នៅក្នុងឱកាសនោះ លោកឧកញ៉ាក៏បានផ្តល់សំភារៈ សិក្សានិងវិទ្យុ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ផងដែរ។

សូមបញ្ជាក់ផងដែរ កម្មវិធីមនុស្សធម៌ ជួបជុំសិស្សអតីតសាលាបឋមសិក្សា និងអនុវិទ្យល័យចន្ទ្រា ធ្វើឡើងតាំង២០១៥មកម្លេះ ដើម្បីចូលរួមទ្រទ្រង់ជួយសាលា ក្នុងការដោះស្រាយនូវការខ្វះខាត ព្រោះសាលាបឋមសិក្សា និងអនុវិទ្យាល័យចន្ទ្រានេះ នៅឆ្ងាយដាច់ស្រយាល ជាប់និងព្រំដែនវៀតណាម ហើយសប្បុរសជនបានសហការគ្នាយ៉ាងល្អ ក្នុងការជួយដល់សាលាជារៀងរាល់ឆ្នាំ៕