(ភ្នំពេញ)៖ ក្នុងឱកាសបើកបវេសនកាលថ្មី ឆ្នាំ២០១៧-២០១៨ លោក ចាប ឌីណា នាយករដ្ឋបាលសាលាខណ្ឌដូនពេញ តំណាងលោក សុខ ពេញវុធ អភិបាលខណ្ដ បានអញ្ជើញចែករង្វាន់ ដល់លោកគ្រូ-អ្នកគ្រូ និងសិស្សពូកែ នៅសាលាអនុវិទ្យាល័យ និងសាលាបឋមសិក្សាចតុមុខ។

នៅក្នុងឱកាសនោះ លោក ចាប ឌីណា បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀនសិស្សានុសិស្សលោកបានលើកទឹកចិត្ត ដល់សិស្សានុសិស្សថា «បើប្អូនៗប្រឹងប្រែងសិក្សារៀនសូត្រកាន់តែច្រើន ប្អូនៗនឹងទទួលបានការងារសមរម្យ និងដឹកនាំអនាគតរបស់ខ្លួន ឆ្ពោះទៅដល់ភាពជោគជ័យ ហើយត្រូវខិតខំថែរក្សាសន្តិភាព ខិតខំកសាងប្រទេសជាតិ ឱ្យមានការអភិវឌ្ឍ រីកចម្រើនទៅមុខទៀត»

ក្នុងកម្មវិធីដែរ លោក ចាប ឌីណា បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ព្រមទាំងជូនថវិការបស់លោកអភិបាលចំនួន៨ប្រាំបីសែនរៀល (ក្នុងមួយសាលា៤បួនសែនរៀល) ផងដែរ៕