(ភ្នំពេញ)៖ ពលករ-ពលការិនីខ្មែរ ២១នាក់ទៀតហើយ ត្រូវបានស្ថានទូត និងអគ្គកុងស៊ុលខ្មែរនៅក្រៅប្រទេសជួយអន្តរាគមន៍ឲ្យបានត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីពួកគេមិនអាចស៊ូទ្រាំជាមួយការងារបាន។ នេះបើតាមការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
បើតាមលោក ជុំ សុន្ទរី ពលករ-ពលការិនីខ្មែរទាំង ២១នាក់ គឺបានទៅធ្វើការងារនៅតាមរោងចក្រ ការងារតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ី សិង្ហបុរី និងលក់ឆ្នោតនៅក្នុងប្រទេសវៀតណាម។
លោក ជុំ សុន្ទរី បានបញ្ជាក់ទៀតថា ក្រោយពេលជួយអន្តរាគមន៍គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ពលករ ពលការិនីទាំង២១នាក់ត្រូវបានវិលត្រលប់ដល់ស្រុកកំណើតអស់ហើយ។
សូមអានព័ត៌មានលំអិតក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោម៖