(ភ្នំពេញ)៖ ៩ខែដើមឆ្នាំ២០១៧នេះ គិតពីខែមករា ដល់ខែកញ្ញា ករណីពិនិត្យពិគ្រោះជំងឺក្រៅ របស់ប្រជាពលរដ្ឋ សរុប ៨,៥៤៨,២៩៧ករណី នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ដោយក្នុងនោះ ករណីថ្មីចំនួន ៧.៤៣១.៤៧៧ ករណី។
តាមស្ថិតិនៃ ការប្រើប្រាស់សេវាថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ប្រាំបូនខែដើមឆ្នាំ ដែលអង្គភាពព័ត៌មានFresh News ទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកានេះ បានឲ្យដឹងថា ក្នុងចំនួនករណីពិនិត្យពិគ្រោះជំងឺក្រៅ សរុបខាងលើ(៨.៥៤៨.២៩៧ ករណី) ការប្រើប្រាស់សេវាដោយប្រជាពលរដ្ឋក្រីក្រ ដែលគាំទ្រក្រោមកម្មវិធីមូលនិធិសមធ៌ ដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឃ មានចំនួន ១.២៨៣.៨៣៣ ករណី និងទទួលបានការលើកលែងការបង់ថ្លៃសេវា តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលមានចំនួន ៩១២.១២៤ ករណី ។
សម្រាប់អ្នកជំងឺសម្រាកព្យាបាលរយៈប្រាំបួនខែដើមឆ្នាំ មានចំនួនសរុប ៦៣៧,៥០៧នាក់ (ក្នុងនេះអត្រាស្លាប់មាន០,៨៨% នៃចំនួនអ្នកជំងឺសម្រាកព្យាបាលសរុប) ហើយការសម្រាកព្យាបាលរបស់ប្រជាពលរដ្ឋក្រីក្រ ដែលគាំទ្រដោយកម្មវិធីមូលនិធិសមធ៌ម ដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ មានចំនួន ៧២,១៥៤នាក់ និងទទួលបានការលើកលែងការបង់ថ្លៃសេវា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលមានចំនួនករណី២៣,៥៨៣ នាក់។
ចំពោះការសម្រាលកូនរយៈពេលប្រាំបួនខែដើមឆ្នាំ មានចំនួនសរុប ២៣៦,៤២៨នាក់ (ក្នុងនោះមណ្ឌលសុខភាពសំរាលបាន១១៩,៥០០នាក់ ក្នុងករណីសំរាលសរុបខាងលើ (២៣៦,៤២៨នាក់) ការសម្រាលដោយស្ត្រីក្រីក្រ គាំទ្រដោយកម្មវិធីមូលនិធិសមធ៌ម ដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ មានចំនួន ១៧,០៦៨ នាក់ និងទទួលបានការលើកលែងការបង់ថ្លៃសេវា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលមានចំនួនករណី១២,២៣២នាក់។
ខាងក្រោមនេះជាសិ្ថតិនៃនៃការប្រើប្រាស់ សេវាថែទាំសុខភាពរបស់ប្រជាពលរដ្ឋ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ចំនួន៩ខែដើមឆ្នាំនេះ៖