(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, លោក សៀរ សៀកឡេង, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត, លោក ជួរ លឹមហួត, និង កញ្ញា យ៉ង់ សក្គុណា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ គណបក្សសញ្ជាតិកម្ពុជា ចេញសេចក្តីថ្លែងការណ៍ដ៏ភ្ញាក់ផ្អើលមួយ ស្នើសុំឲ្យតុលាការកំពូលកាត់រំលាយគណបក្សសង្រ្គោះជាតិឲ្យបានឆាប់ជាទីបំផុត និងគាំទ្រចំណាត់ការចាប់ឃុំខ្លួនលោក កឹម សុខា ដាក់គុក ព្រោះតែទង្វើក្បត់ជាតិ
២៖ សម្តេចតេជោ ហ៊ុន សែន៖ ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកធ្វើឲ្យកូនខ្មែរ និងបរទេសបានដឹងពីប្រពៃណីទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់កម្ពុជា
៣៖ សង្រ្គាមពាក្យសម្តីក្នុងបក្សសង្រ្គោះជាតិផ្ទុះហើយ! លោក ម៉ៅ មុនីវណ្ណ ឆ្លើយតប សម រង្ស៊ី ថា «បើមិនដឹងសួរគេសិន កុំចោទ មិនល្អទេ»
៤៖ លោក សម រង្ស៊ី ហៅលោក ម៉ៅ មុនីវណ្ណ ថាជាជនក្បត់បក្ស និងធ្វើតាមការបង្គាប់បញ្ជារបស់សម្តេចតេជោ ហ៊ុន សែន
៥៖ ប្រធានគណបក្សយុវជនកម្ពុជា៖ លោក សម រង្ស៊ី កំពុងប្រើយុទ្ធសាស្រ្តវាយកម្ទេចក្រុមរបស់លោក កឹម សុខា ខណៈប្រធានបក្សកំពុងជាប់ពន្ធនាគារ
៦៖ សម្តេចតេជោ ហ៊ុន សែន៖ ការអប់រំល្អ គឺជាកូនសោសម្រាប់ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ
៧៖ លោក ហ៊ុន ម៉ាណែត ចេញមកប្រកាសភ្នាល់ជាមួយបុគ្គល ម៉ែន ណាត ដែលចោទលោកមានលុយលាក់២០០លានដុល្លារ និងចូលរួមដេញថ្លៃទិញអគារតម្លៃរាប់លានដុល្លារ នៅបារាំង, បើនរណាចាញ់ ត្រូវសន្យាឈប់ធ្វើនយោបាយអស់មួយជីវិត តើលោក ម៉ែន ណាត ហ៊ានភ្នាល់ទេ?
៨៖ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន គ្រោងបិទការចាក់ផ្សាយស្ព័តពាណិជ្ជកម្មបរទេស ដោយជំរុញការចាក់ផ្សាយស្ព័តពាណិជ្ជកម្មផលិតក្នុងស្រុក នៅឆ្នាំក្រោយ
៩៖ សភាអ៊ឺរ៉ុប ឯកភាព និងទទួលយកហេតុផលពន្យល់របស់ប្រមុខការទូតកម្ពុជា ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ចំពោះករណីចាប់ខ្លួនលោក កឹម សុខា, ករណីកាសែត The Cambodia Daily និងការបិតអង្គការ NDI
១០៖ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង៖ ក្នុងឱកាសបុណ្យអុំទូក ក្រសួងត្រៀមរថយន្ដគិលានសង្គ្រោះ ៥៨គ្រឿង និងក្រុមគ្រូពេទ្យជិត១ពាន់នាក់ នៅតាមទីតាំងផ្សេងគ្នា ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា ដោយឥតគិតថ្លៃ
១១៖ ក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេច ផ្អាកសកម្មភាព អង្គការសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា ព្រោះធ្វើសកម្មភាពបំពានច្បាប់ ក្រោយអំពាវនាវឲ្យធ្វើបាតុកម្ម ករណីគណបក្សសង្គ្រោះជាតិត្រូវរំលាយ
១២៖ តុលាការកំពូលបន្តរក្សាការសម្រេចរបស់តុលាការថ្នាក់ក្រោម ដោយបន្តឃុំខ្លួនលោក កឹម សុខា ពីបទក្បត់ជាតិដដែល
១៣៖ រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់ទី៧A និងដាក់ឲ្យដំណើរការខ្សែរត់ទី៦ និងខ្សែរត់ទី៩ នៃរថយន្ដក្រុងសាធារណៈ ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្សនិស្សិត កីឡាករ និងបងប្អូនកម្មករ
១៤៖ ព្រះរាជអាជ្ញាចេញដីកាកោះហៅលោក លឺ ឡាយស្រេង ឲ្យចូលបំភ្លឺនៅចុងខែវិច្ឆិកា ករណីប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងបរិហាកេរ្តិ៍ជាសាធារណៈ
១៥៖ អ្នកវិភាគ៖ តើគ្រាន់តែការពារបក្ស និងប្រធានស្របច្បាប់ ក្លាយជាជនក្បត់បក្សឬ?
១៦៖ស្វែងយល់ពីប្រវត្តិ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក,
១៧៖ រាជរដ្ឋាភិបាលបញ្ជូនមន្ត្រីជិត ៤០០នាក់ទៅកាន់ប្រទេសថៃ ដើម្បីធ្វើយុទ្ធនាការផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរនៅទីនោះ
* ព័ត៌មានអន្តរជាតិ (World News)
១៖ Facebook អះអាងថា «ប្រជាជនអាមេរិក ១២៦លាននាក់ បានឃើញការបង្ហោះព័ត៌មានបោកប្រាស ដោយក្រុមហ៊ុនរុស្ស៊ី តាំងពីមុនការបោះឆ្នោតប្រធានាធិបតី!
២៖ ស្ថាបនិក WikiLeaks អះអាងថា «ឯកសារបែកធ្លាយរបស់ លោកស្រី គ្លីនតុន គឺទទួលបានដោយស្របច្បាប់ ពីក្រសួងការបរទេសអាមេរិក»
៣៖ ទីបំផុតកូរ៉េខាងត្បូង និងចិន «ព្រមព្រៀងស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ» ចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងជើង!
៤៖ រដ្ឋាភិបាលកូរ៉េខាងត្បូង៖ «ទីក្រុងសេអ៊ូលនឹងមិនដាក់ពង្រាយ THAAD បន្ថែមទៀតទេ ប៉ុន្តែក៏មិនចាំបាច់ត្រូវសុំទោសនរណាដែរ»
៥៖ រដ្ឋមន្ត្រីការបរទេសអាមេរិក៖ «រដ្ឋបាលលោក ត្រាំ មិនមានគំរោងស្នើសុំធ្វើសង្គ្រាម ដើម្បីកម្ចាត់ក្រុមភេរវករ ក្នុងប្រទេសដទៃទៀតឡើយ ៕