Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបិទវគ្គបណ្តុះបណ្តាលនាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤២ និងបំពាក់ឋានន្តរស័ក្តិជូននាយទាហាន នៅភ្នំជុំរាយ

31-10-2017 18:53

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤២ និងបំពាក់ឋានន្តរស័ក្តិជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ក្នុងឱកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ នាយទាហានជាន់ខ្ពង់នៃកងយោធពលខេមរភូមិន្ទ និងនាយទាហានជាន់ខ្ពស់នៃកងរាជអាវុធហត្ថដែលជា មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ ព្រមទាំងនាយទាហានជាច្រើនរូបផងដែរ៕