(ភ្នំពេញ)៖ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានប្រគល់ទឹកផ្លែឈើ Joop ១,០០០ កេស និងស្រាបៀរ Kudo ៧,៥០០កេស ដល់គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ នៅថ្ងៃ៣១ ខែតុលា ឆ្នាំ២០១៧នេះ ដើម្បីចែកជូនក្រុមកីឡាករអុំទូកទាំងអស់ ដែលបានចូលរួមក្នុងព្រះពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ។
ទឹកផ្លែ Joop ទាំង១,០០០កេស នឹងត្រូវបានប្រគល់ជូនក្រុមកីឡាករ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមុខវត្តឧណ្ណាលោម ខណៈស្រាបៀ Kudo ចំនួន៧,៥០០កេស នឹងត្រូវបានប្រគល់ជូនក្រុមកីឡាករនៅ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្នាក់ការកណ្តាលគណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ។
ក្រៅពីឧបត្ថម្ភក្រុមកីឡាករអុំទូក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានសហការជាមួយសាលារាជធានីភ្នំពេញ បញ្ជួនរថយន្តសម្អាតផ្លូវចំនួនពីរគ្រឿង ដើម្បីបោសសម្អាតតាមដងវិថីសំខាន់ៗ និងឧបត្ថម្ភធុងសំរាម ចំនួន១,០០០ ធុង ដើម្បីដាក់នៅតាមសូនច្បារសាធារណៈដែលស្ថិតក្នុងតំបន់រៀបចំ វិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ផងដែរ។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black Extra Stout ស្រាបៀ រKudo ភេសជ្ជៈIze ទឹកផ្លែឈើ Joop ភេសជ្ជៈប៉ូវកម្លាំង Wurkz និងទឹកសុទ្ធកម្ពុជា៕