Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងធម្មការ ដឹកនាំកិច្ចប្រជុំបូកសរុបប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្ត ដោយសំណូមពរឲ្យបន្តការជួបប្រជុំគ្នាកាន់តែញឹកញាប់ប្តេជ្ញាចិត្ត អនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាល

31-10-2017 14:43

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ បានដឹកនាំកិច្ចប្រជុំបូកសរុប ប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្ត ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីមន្ត្រីសង្ឃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រធានមន្ទីរ គ្រប់រាជធានីខេត្តទាំង២៥ សរុបប្រមាណជាង១០០អង្គ/នាក់។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានថ្លែងថា សកម្មភាពដែលយើងប្រព្រឹត្តទៅបានរួមទាំងសមិទ្ធផលផ្សេងៗ ទៀតទាំងនេះអាចកើត ឡើងបាន គឺដោយសារប្រទេសកម្ពុជា ជាប្រទេសមួយដែលមានសន្តិភាពពេញលេញហើយបរទេសក៏ទទួលស្គាល់សន្តិភាពនេះដែរ។ ដូច្នេះយើងទាំងអស់គ្នាត្រូវថែរក្សា និងការពារសន្តិភាពនេះឲ្យមានជារៀងរហូត។

ជាលទ្ធផលអង្គប្រជុំ បានសំណូមពរឲ្យបន្តការជួបប្រជុំគ្នាឲ្យបានញឹកញាប់ទាំងថ្នាក់ដឹកនាំ និងមេដឹកនាំសាសនា ហើយទទួលយកដោយប្តេជ្ញាចិត្ត អនុវត្តឲ្យបានគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា៕