Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មាតាបិតា ដែលមានកូនឆែបមាត់ ពិការមុខមាត់ សូមយកកូនមកវះកាត់ ដោយឥតគិតថ្លៃ ជាមួយគ្រូពេទ្យឯកទេសជាតិ-អន្ដរជាតិ នៅមន្ទីរពេទ្យរុស្ស៊ី ចាប់ពីថ្ងៃទី០៧-១០វិច្ឆិកាខាងមុខនេះ

31-10-2017 12:38

(ភ្នំពេញ)៖ អង្គការស្នាមញញឹមកម្ពុជា សហការជាមួយមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត រួមជាមួយនិងគ្រូពេទ្យឯកទេស Surgical Volunteers Inernational នឹងធ្វើការវះកាត់កុមារ និងពិការមុខមាត់ ជូនប្រជាពលរដ្ឋ ដោយឥតថ្លៃ នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ចាប់ពីថ្ងៃទី០៧-១០ ខែវិច្ឆិកា ខាងមុខនេះ ។

សូមប្រញាប់រួសរាន់ឡើង ពិនិត្យ និងចុះឈ្មោះ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។