(ភ្នំពេញ)៖ បវេសនកាលឆ្នាំសិក្សាថ្មី២០១៧-២០១៨ នឹងបើកជាផ្លូវការនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ស្អែកនេះហើយ។ ជាមួយនឹងការបើក បវេសនកាលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាលាលិខិតមួយជូនជនរួមជាតិ ដោយសម្តែងនូវការអបអរសាទរ ចំពោះការបើកបវេសនកាលថ្មីនេះ ជាមួយការក្រើនរំលឹកឲ្យអណាព្យាបាលទាំងអស់ ត្រូវយកកូនៗទៅចុះឈ្មោះចូលរៀន ដោយឥតគិតថ្លៃឲ្យបានគ្រប់ៗគ្នា។
ក្នុងសាលាលិខិតរបស់ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការអប់រំគឺជាវិស័យដ៏អាទិភាព និងសំខាន់បំផុតសម្រាប់រាជរដ្ឋាភិបាល ដែលត្រូវតែរួមគ្នាយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា មានតែធនធានមនុស្ស ធនធានចំណេះដឹងនេះហើយ ជាធាតុដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។
សូមអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលមខ្លឹមសារទាំងស្រុងដូចខាងក្រោម៖