(ភ្នំពេញ)៖ ទីភ្នាក់ងារឧត្តមសិក្សា ប្រើប្រាស់ភាសាបារាំង ដែលហៅកាត់ថា AUF នឹងរៀបចំសន្និសីទប្រចាំឆ្នាំ ផ្តោតជាសំខាន់ លើគុណភាពក្នុងការអប់រំ នៅតាមគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានស្រាវជ្រាវ ក៏ដូចជាតួអង្គសំខាន់ៗ ដែលប្រើប្រាស់ភាសាបារាំងនានា មាននាទីជាអ្នកចូលរួមក្នុងការធានាគុណភាព នាទីក្រុងបៃរូត ប្រទេសលីបង់ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ទីភ្នាក់ងារឧត្តមសិក្សា ប្រើប្រាស់ភាសាបារាំង ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា នេះជាលើកទី១ហើយ ដែល AUF ប្រមូលផ្តុំតួអង្គសំខាន់ៗ ដែលប្រើប្រាស់ភាសាបារាំង ក្នុងការវាយតម្លៃ ការធានាគុណភាព និងទទួលស្គាល់គុណភាព ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នសាកលវិទ្យាល័យ ក្នុងគោលបំណងពិចារណារួមគ្នាដល់ទំរង់ជាក់ស្តែង និងមានប្រសិទ្ធិភាពនៃកម្លាំងទាំងនេះ។
សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា ជំនួបនេះ ក៏អាចឲ្យរៀបចំ ជាពិសេសនូវដំណើរការស្វែងយល់ អំពីស្ថានភាពជាក់ស្តែងនៃគ្រឹះស្ថានឧត្តមសិក្សា និងវិធីសាស្ត្រក្នុងវិស័យធានាគុណភាព និងផ្តួចផ្តើមឲ្យមានការចងសម្ព័ន្ធរវាងតួអង្គសំខាន់ៗទាំងនេះ ដើម្បីឲ្យឃើញកាន់តែច្បាស់នូវតួនាទីសំខាន់របស់ពួកគេជាលក្ខណៈអន្តរជាតិ។
ព័ត៌មានលម្អិតសូមអានសេចក្ដីប្រកាសព័ត៌មាន របស់ទីភ្នាក់ងារឧត្តមសិក្សា ប្រើប្រាស់ភាសាបារាំង នៅខាងក្រោមនេះ៖