(ភ្នំពេញ)៖ អំពើចោរកម្មមួយបានកើតឡើង នៅក្នុងរាជធានីភ្នំពេញនាពេលកន្លងទៅថ្មីៗនេះ ដោយជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់កាបូប ពីប្រជាពលរដ្ឋដែលកំពុងជិះមើលម៉ូតូកង់បីតាមផ្លូវសាធារណៈ។ (សូមទស្សនាវីដេអូ នៃសកម្មភាពចោរឆក់នេះ)
មន្ដ្រីនគរបាលជាន់ខ្ពស់ នៃនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ សូមប្រកាសថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញ ស្គាល់ភិនភាគ និងឃើញស្លាកលេខម៉ូតូរបស់សជនសង្ស័យដូចនៅក្នុងវីដេអូនេះ សូមរាយការណ៍មកនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ហើយនាយកដ្ឋាននឹងរក្សាការសម្ងាត់ជូន ដើម្បីមានវិធានការតាមនីតីវិធី។
សូមបញ្ជាក់ថា ករណីឆក់ទ្រព្យសម្បត្តិ (កាបូប) ពីប្រជាពលរដ្ឋ ខណៈជិះនៅក្នុងម៉ូតូកង់បីខាងលើនេះ បានកើតឡើងកាលពីពេលថ្មីៗ កន្លងទៅ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយជនសង្ស័យ បានធ្វើសកម្មភាពតែម្នាក់ ដូច្នេះសូមប្រជាពលរដ្ឋផ្សេងទៀត មានការប្រុងប្រយ័ត្នផង ដោយសារជនឆ្លៀតឱកាសបែបនេះ៕