(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីកាត់បន្ថយនូវការស្ទះចរាចរនៅរាជធានីភ្នំពេញ, នេះបើតាមសេចក្ដីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។
រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ហាមមិនឲ្យរថយន្ដធុនធំ រថយន្ដក្រឡុកស៊ីម៉ង់ រថយន្ដដឹកទំនិញ ចរាចរចូលក្នុងរាជធានីភ្នំពេញ និងផ្អាកការដ្ឋានសំណងទាំងអស់ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
មួយវិញទៀតសម្រាប់រថយន្ដឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្ដោងរ៉ឺម៉កមិនអនុញ្ញាតឲ្យចរាចរចូលក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ចាប់ពីម៉ោង១០៖០០ព្រឹកនាទី រហូតដល់ម៉ោង១០៖០០នាទីយប់, ប្រភេទយានយន្ដទាំងអស់ខាងលើ អាចចរាចរបានចាប់ពីម៉ោង១០៖០០នាទីយប់ រហូតដល់ម៉ោង១០៖០០នាទីព្រឹក។
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖