(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ បានរៀបចំវេទិកាលើកទី២ ស្ដីពីទីផ្សារទេសចរចិន និងការត្រៀមលក្ខណៈសម្បត្តិ (China-Ready) ទទួលភ្ញៀវទេសចរចិន សម្រាប់ទេសចរណ៍កម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ។
ពិធីបើកវេទិកាខាងលើ ប្រព្រឹត្តទៅក្រោមសហអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Yang Xiuping អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន។
វេទិកាដ៏ធំនេះ ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧៕