(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៊ី ពិតជាកំពុងក្រពុលមុខ និងកាន់តែភ័យស្លន់ស្លោខ្លាំងមែនទែនហើយនៅពេលដែលដឹងថា វាសនារបស់បក្សសង្គ្រោះជាតិ នឹងមិនអាចរស់បានយូរទៀតឡើយ ខណៈតុលាការកំពូលបានកំណត់យកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ជាថ្ងៃបើកសវនាការលើបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។ ស្ថានការណ៍នេះបានធ្វើឱ្យទណ្ឌិតរូបនេះបាត់បង់ ភាពជាមនុស្ស និងក្លាយខ្លួនជាអ្នកពូកែលាបពណ៌ ហើយងប់ងល់នឹងភាពល្ងង់់ខ្លៅរបស់ខ្លួន ដោយមិននិយាយពីហេតុផលរបស់មនុស្ស។ ក្រោយពីជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងបក្ស និងទាមទារឱ្យ កឹម សុខា អនុវត្តនូវគោលការណ៍កុងសង់ស៊ីសក្នុងការសម្រេចកិច្ចការធំៗរបស់បក្សដូចជា ការរៀបចំបញ្ជីបេក្ខភាពព្រឹទ្ធសមាជិកជាដើមដែលមានក្នុងកិច្ចព្រមព្រៀងពីមុន ខណៈខ្លួនលែងបច្ចុប្បន្នលែងមានតួនាទី និងសិទ្ធិអំណាចដូចពីមុនទៀត នោះ សម រង្ស៊ី បែរជាងាកមកខាំតំណាងរាស្ត្រ ម៉ៅ មុនីវណ្ណ និងក្រុមអ្នកការពារបក្ស ការពារសេចក្តីសម្រេចរបស់ កឹម សុខា ប្រធានបក្សស្របច្បាប់ថាជាអ្នកក្បត់បក្សទៅវិញ។ នេះឬជាគុណធម៌របស់អ្នកនយោបាយដែលមិនយកខ្មែរណាជាសត្រូវ និងមានជំងឺតួឯកក្នុងរឿងស្នេហាជាតិ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះ?
ការណ៍នេះ ធ្វើឱ្យប្រជាជនកម្ពុជាដឹងក្រយៅនយោបាយពិតរបស់ សម រង្ស៊ី ច្បាស់ដូចថ្ងៃ! ទណ្ឌិតរូបនេះ មិនបានយកចំណេះដឹងរបស់ខ្លួនធ្វើនយោបាយដើម្បីជួយជាតិឡើយ ប៉ុន្តែពូកែធ្វើនយោបាយលាបពណ៌ មួលបង្កាច់ បំភ្លៃ បំផ្លើស បំប៉ោងនិងបំភ័ន្តមតិសាធារណៈក្នុងចេតនាពិតបំផ្លាញជាតិ បំផ្លាញបក្ស មាក់ងាយឆន្ទៈរបស់អ្នកគាំទ្រ បក្សដោយរាល់ពេលដែលពួកគេបញ្ចេញសិទ្ធិតវ៉ាការពារភាពស្របច្បាប់ប្តូរជីវភាពនយោបាយ ដោយមិនអាចបន្តរស់ នៅជាមួយបក្សខ្លួនបាន អ្នកការពារភាពត្រឹមត្រូវ និងអ្នកចាកចេញពីបក្សទាំងនោះត្រូវបានលាបពណ៌ថាជាជនក្បត់ បក្ស ត្រូវបានគេទិញដូរដូចទំនិញ និងជាអាយ៉ងបក្សកាន់អំណាចជាដើម។ អ្វីដែល ម៉ៅ មុនីវណ្ណ ក៏ដូចជា ប៉ុល ហំម មុត ចន្ថា បានធ្វើហើយប្រធានបក្ស កឹម សុខា ចុះហត្ថលេខាលើបញ្ជីឈ្មោះបេក្ខភាពសម្រាប់សមាជិកព្រឹទ្ធសគឺ គ្រាន់តែអនុវត្តតាមនីតិវិធីច្បាប់ស្តីពីការបោះឆ្នោតព្រឹទ្ធសភាប៉ុណ្ណោះ ហើយ កឹម សុខា ដែលមិនទាន់ត្រូវបានសម្រេចដោយតុលាការថា មានទោសកម្រិតណាចំពោះបទចោទពី អំពើក្បត់ជាតិរបស់ខ្លួន ក៏នៅតែមានតួនាទីជាប្រធានស្របច្បាប់ របស់បក្សសង្គ្រោះជាតិ និងមានសិទ្ធិចាត់ចែងលើការងាររបក្ស។
ហេតុអ្វីបានជា សម រង្ស៊ី ចោទ ម៉ៅ មុនីវណ្ណ ថាជាជនក្បត់បក្ស មានបំណងធ្វើបក្សប្រហារតាម ការបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាទៅវិញ ព្រមទាំងបានអំពាវនាវឱ្យសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ស្រុកខណ្ឌទាំងអស់ចាកចេញពីកម្ពុជាដើម្បីកុំឱ្យគេអូសទាញបាន។ សម រង្ស៊ី ចោទម៉ៅ មុនីវណ្ណ និងក្រុមរបស់គាត់ថាប៉ុងប៉ងធ្វើបក្សប្រហារ ប៉ុន្តែសម រង្ស៊ី មើលមិនឃើញទង្វើបក្សប្រហាររបស់ខ្លួនឡើយ។
សម រង្ស៊ី អំពាវនាវឱ្យសកម្មជនមិនទទួលយកសេចក្តីសម្រេចស្របច្បាប់ តើនេះជាបក្ស ប្រហារដែរឬទេ? សម រង្ស៊ី អំពាវនាវឱ្យតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្រុងស្រុកខណ្ឌ ខេត្តចាកចេញ ពីប្រទេស។ នេះមិនមែនជាការដណ្តើមសមាជិកបក្សពីកឹម សុខា ហើយមិនមែនជាបក្សប្រហារទេឬ? តើគ្រាន់តែការពារបក្ស និងការពារប្រធានស្របច្បាប់របស់បក្សខុសដែរឬ?
បើ សម រង្ស៊ី ហៅ វណ្ណ មុនីវណ្ណ អតីតកូនចៅរបស់ខ្លួនថា ជាជនក្បត់បក្ស មានន័យថា សម រង្ស៊ី ក៏បានចោទ ប៉ុល ហំម មុត ចន្ថា ជាពិសេស កឹម សុខា ប្រធានបក្សស្របច្បាប់ថា ជាក្បត់បក្ស និងជាអាយ៉ងរបស់ បក្សប្រជាជនកម្ពុជា និងធ្វើតាមសម្តេចតេជោ ហ៊ុន សែន ដែរ ប៉ុន្តែគ្រាន់តែមិននិយាយឱ្យចំប៉ុណ្ណោះ។ លាបពណ៌គឺជាជំនាញរបស់ សម រង្ស៊ី តាំងពីយូរយារណាស់មកហើយ ហើយ សម រង្ស៊ី គឺជាបេក្ខជនតែម្នាក់គត់ដែលគេដឹងថាត្រូវបានអង្គការសហប្រជាជាតិ បានស្តីបន្ទោសចំពោះសេចក្តីថ្លែងការណ៍រើសអើងជាតិសាសន៍ ក្នុងអំឡុងពេលនៃការបោះឆ្នោតដែលរៀបចំឡើងដោយអ៊ុន តាក់កាលពីឆ្នាំ ១៩៩៣។
សម រង្ស៊ី ត្រូវបានគេដឹងថា មានកេរ្តិ៍ឈ្មោះអសោចខាងប្រើសេចក្តីថ្លែងការណ៍និងវោហារ សាស្ត្រជាភាសាខ្មែរដែលពោរពេញដោយការញុះញង់ និងការស្អប់ខ្ពើមជាតិសាសន៍។ គ្រាប់ពូជជេរ និងគ្រាប់ពូជមួលបង្កាច់លាបពណ៌ ដែល សម រង្ស៊ី បានបណ្តុះនៅកម្ពុជាជាង២០ឆ្នាំមកនេះកំពុងតែឱ្យផលអាក្រក់ក្នុងសង្គមខ្មែរ បច្ចុប្បន្នដោយរៀងរាល់ពេលដែលអ្នកធ្លាប់គាំទ្របក្សប្រឆាំងអស់ជំនឿលើការដឹកនាំបែបផ្តាច់ការ គាបសង្កត់របស់បក្សនេះ និងមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវបានក្រុមសកម្មជននិងអ្នកគាំទ្របក្សប្រឆាំងជេរប្រមាថ ត្មេះតិដៀល និងហៅសុទ្ធតែ «ក្រុមឆ្កែចចក ក្រុមកញ្ជ្រោង ក្បត់ជាតិ ក្បត់បក្ស លក់ខ្លួន អាយ៉ង ក្បាលយួន» ជាដើមដោយបំភ្លេចចោលអស់នូវការលះបង់ និងការតស៊ូពីមុនមក។
បើមនុស្សក្នុងបក្សប្រឆាំងវិញ ធ្វើអ្វីក៏ដោយសូម្បីតែឆ្កែព្រុស ក៏ស្តាប់ឮថាជាអ្នកស្នេហាជាតិ ស្នេហាប្រជាជនដែរ។ បើដូច្នេះ តើបងប្អូនបន្តនៅតស៊ូដល់ណាទៀត គួរតែស្វែងរកកន្លែងដែលផ្តល់សេចក្តីសុខសាន្ត និងឱ្យតម្លៃនៃការតស៊ូរបស់បងប្អូន! បើចាកចេញទៅក្រៅប្រទេសតាមការញុះញង់របស់ សម រង្ស៊ី ក្នុងល្បិចយកអស់លោកធ្វើជាចំណាប់ខ្មាំង តើបាននរណាចិញ្ចឹម ចុះបងប្អូនកូនចៅប្រពន្ធកូននៅស្រុកតើរំពឹងអ្វី? សម រង្ស៊ី និងក្រុមសាជិកបក្សសង្គ្រោះជាតិនិយមសម រង្ស៊ី បានត្រឹមតែនិយាយប៉ុណ្ណោះ ហើយតែងតែរត់គេចខ្លួនពេលមានបញ្ហាដូចពេលនេះជាដើម ហើយ អ្នកដែលនៅស៊ូទ្រាំនឹងបញ្ហាបានក្លាយជាជនក្បត់បក្សទៅវិញ។
តាមពិតអ្វីដែល សម រង្ស៊ី និងក្រុមរបស់ខ្លួនកំពុងធ្វើដោយសារតែក្តីច្រណែននឹងក្រុម កឹម សុខា ដោយសារតែមិនមានសិទ្ធិចាត់ចែងដាក់គ្នាឯងនិងយកបញ្ជីឈ្មោះបេក្ខជនសមាជិកព្រឹទ្ធសភាទៅធ្វើអាជីវកម្មដើរលើកតំណែង ឱ្យខ្មែរក្រៅប្រទេសប៉ុណ្ណោះ។ ការធ្វើសកម្មភាពរបស់ សម រង្ស៊ី ផ្សារភ្ជាប់ខ្លួននឹងគណបក្សសង្គ្រោះជាតិនេះគឺផ្ទុយពី ច្បាប់ស្តីពីគណបក្សនយោបាយដែលហាមឃាត់មិនឱ្យអ្នកទោសធ្វើនយោបាយ ឬគណបក្សនយោបាយ មានទំនាក់ ទំនងជាមួយអ្នកទោស។ ការងប់ងុលនឹងជំងឺតួឯករបស់សម រង្ស៊ី ក៏កំពុងតែកាត់បន្ថយអាយុជីវិតបក្សសង្គ្រោះជាតិ ផងដែរ។ សម រង្ស៊ី បានទន្ទេញចាំមាត់ក្នុងន័យធ្វើសង្គ្រាមចិត្តសាស្ត្រទឹកចុងក្រោយថា បក្សសង្គ្រោះជាតិនឹងមិនត្រូវ គេរំលាយទេ។ នេះគ្រាន់តែជាការលួងលោមចិត្តខ្លួនឯង និងទប់ចរន្តចាកចេញយ៉ាងគំហុកជារៀងរាល់ថ្ងៃនៃសមាជិក បក្សមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន តែប៉ុណ្ណោះ ព្រោះបក្សសង្គ្រោះជាតិដែលបានក្លាយជាបក្សក្បត់ជាតិ ដោយសារតែមេដឹកនាំបក្សនេះបានឃុបឃិតជាមួយបរទេស និងទទួលបទបញ្ជាពីបរទេសនឹងមិនអាចរស់បានយូរទៀតឡើយ។ សម រង្ស៊ី គឺជាអ្នកនយោបាយម្នាក់ ដែលគ្មានសីលធម៌ជាមនុស្ស ប៉ុន្តែបានប្រើគំនុំបុគ្គល គ្រួសារនិងភាពច្រណែនឈ្នានីសមកដឹកនាំយោបាយដែលធ្វើ ឱ្យបក្សត្រូវរលត់រលាយដូច្នេះ៕
ដោយ៖ ចៅ ចាក់ស្មុក