(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, សៀរ សៀកឡេង, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត, លោក វង់ វុធ និងកញ្ញា យ៉ង់ សក្គុណា៖

* ព័ត៌មានជាតិ (Cambodia News)
១៖ តុលាការកំពូល នឹងបើកសវនាការកាត់ក្តីរឿងករណីប្តឹងរំលាយគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ

២៖ តុលាការកំពូល បានសម្រេចកាត់រំលាយគណបក្សនយោបាយចំនួន៩ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ

៣៖ សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យមន្ត្រីសមត្ថកិច្ចទាំងអស់ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពង្រឹងការងារជូនប្រជាពលរដ្ឋឲ្យបានទាន់ចិត្ត និងទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់

៤៖ លោក ឃួង ស្រេង ដាក់កំហិតឲ្យអាជ្ញាធរទាំង១២ខណ្ឌ ទប់ស្កាត់បាតុកម្មដែលប្រឆាំងការកាត់ទោសមេបក្សក្បត់ជាតិ ដើម្បីសេចក្ដីសុខរបស់ពលរដ្ឋ

៥៖ ប្រតិភូសភាអឺរ៉ុបមិនបង្ហាញប្រតិកម្មលើស្ថានការណ៍នយោបាយនៅកម្ពុជា និងប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយកម្ពុជាឲ្យកាន់តែប្រសើរ

៦៖ ករណីផ្ទុះឡកម្ដៅនៅរោងចក្រ «គ័ងស៊ុន» បណ្ដាលមកពីដុតភ្លើងខ្លាំងលើសកម្រិត, កម្មករសរុប១៩នាក់រងរបួសធ្ងន់ស្រាល និងខូចខាតសម្ភារៈយ៉ាងច្រើន

៧៖កម្ពុជាបើក «យុទ្ធនាការពាក់មួកសុវត្ថិភាព», មួកសុវត្ថិភាព ១២,៥០០មួក ត្រូវបានចែកជូនអ្នកបើកបរមិនពាក់មួកសុវត្ថិភាព

៨៖ ក្រុមហ៊ុនអាកាសចរជាតិ បើកសម្ពោធជើងហោះហើរត្រង់ហុងកុង-សៀមរាបលើកដំបូង ជាមួយអ្នកដំណើរ១០០នាក់


* ព័ត៌មានអន្តរជាតិ (World News)
១៖ រដ្ឋាភិបាលអេស្ប៉ាញសម្រេច៖ «មេដឹកនាំCatalonia និងមន្ត្រីក្រោមឱវាទគ្រប់ផ្នែកជាង ១៦០នាក់ ត្រូវតែទម្លាក់ចេញពីតំណែង»

២៖ អតីតមេដឹកនាំតំបន់ Catalonia អាចនឹងជាប់ពន្ធនាគារ ៣០ឆ្នាំ ខណៈការបោះឆ្នោតថ្មី នឹងធ្វើឡើងនៅចុងខែធ្នូ កំណត់ដោយអាជ្ញាធរអេស្ប៉ាញ!

៣៖ ទីបំផុតមេដឹកនាំឃើដ «ប្រកាសថានឹងលាលែងពីតំណែង» ព្រមទាំងសម្តែងការខកចិត្តបំផុតចំពោះ ដូណាល់ ត្រាំ!

៤៖ មុន ដូណាល់ ត្រាំ មកទស្សនកិច្ចទ្វីបអាស៊ី «អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក-នុយក្លេអ៊ែរ B-2 ដើម្បីត្រៀមការពាររួចជាស្រេច...»

៥៖ មេដឹកនាំកោះតៃវ៉ាន់អះអាងថា «ត្រូវការវិស័យយោធា ខ្លាំងជាងមុន» ខណៈខ្លួនកំពុងស្ថិតនៅដែនដីអាមេរិក!

៦៖ ប្រទេសរុស្ស៊ីគ្រោង «កាត់បន្ថយចំនួនទ័ព និងយន្តហោះចម្បាំងនៅស៊ីរី» បន្ទាប់ពីភេរវករជាច្រើន ត្រូវបានកម្ចាត់!

៧៖ អ៊ីរ៉ង់ដាក់មួយឃ្លាទៅអាមេរិក៖ «យើងនឹងបន្តផលិតគ្រាប់មីស៊ីលដើម្បីការពារខ្លួន ព្រោះវាមិនខុសច្បាប់អន្តរជាតិទេ»

៨៖ ប្រមុខអង្គការ NATO បញ្ជាក់មុខជប៉ុន៖ «កូរ៉េខាងជើង ជាគ្រោះមហន្តរាយធំបំផុត សម្រាប់ពិភពលោកទាំងមូល» ៕