នគរបាលអន្ដោប្រវេសន៍ខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិហូឡង់ ដែលបានលួចស្នាក់នៅលើសទិដ្ឋាការកំណត់ចំនួន៤៨២ថ្ងៃ
30-10-2017 18:25
(ព្រះសីហនុ)៖ កម្លាំងការិយាល័យអនុវត្តនីតិវិធី នៃផែនអន្ដោប្រវេសន៍ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនជនជាតិហូឡង់ម្នាក់ ដែលលួចស្នាក់នៅលើសទិដ្ឋាការកំណត់ចំនួន៤៨២ថ្ងៃ ស្ថិតក្នុងក្រុម១១ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
មន្ដ្រីនគរបាលអន្ដោប្រវេសន៍ខេត្ត បានឲ្យដឹងថា ជនជាតិហូឡង់ដែលបានឃាត់ខ្លួននេះ ឈ្មោះ Eduard Wilhelmus Elisabeth Karel អាយុ៤៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ BMPFjjoKg ផុតសុពលភាពថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ និងទិដ្ឋាការលេខ EI00971424 ផុតសុពលភាពថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ហួសសុពលភាព៤៨២ថ្ងៃ។
ក្រោយឃាត់ខ្លួនជនជាតិហូឡង់រូបនេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដតាមច្បាប់៕