(ស្ទឹងត្រែង)៖ លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រួលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីកាំកុងត្រួល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងនរគបាលសេដ្ឋកិច្ចខេត្ត ចុះត្រួតពិនិត្យគ្រឿងកំប៉ុង និងម្ហូបអាហារនៅផ្សារតាមតូបនីមួយៗ ក្នុងការលក់តាំងពិពណ៌របស់អាជីវករថៃ ដែលលក់នៅក្នុងថ្ងៃប្រណាំងទូក។
លោក គឹម ប្រុស ប្រធានកាំកុងត្រួលខេត្ត បានឲ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យនោះរកឃើញ ផលិតផលមួយចំនួនដែលខូចគុណភាព និងផ្ទុកដោយសារធាតុម្យ៉ាង ដែលមានជាតិគីមី ដែលបណ្ដាលប៉ះពាលដល់សុខភាពទៀតផង។
តូបអាជីកររបស់ជនជាតិថៃ ដែលរកឃើញផ្ទុកដោយសារធាតុគីមីនោះ មានរួមមាន៖ មានភ្លៅមាន់៣៥គីឡូក្រាម, ប្រហិតហតដក៤គីឡូកន្លះ, មឹក៣០,៣៥គីឡូក្រាម និងប្រហិតសាច់ត្រីមានចំនួន៥គីឡូក្រាម ប៉ុន្ដែក្នុងនោះប្រហិតសាច់គោមាន១ថង់ ប្រហែល២គីឡូក្រាម ផ្ទុកដោយសារធាតុគីមី។
ក្រោយពីរកឃើញទំនិញគ្រឿងបរិភោមួយចំនួន ដែលខូចគុណភាពនៅពេលនេះ សមត្ថកិច្ចជំនាញបានដកហូតយកមកកម្ទេចចោល មិនអនុញ្ញាតឲ្យដាក់លក់បន្តទៀតទេ៕