(ព្រះវិហារ)៖ អាវរងាដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានយកទៅចែកជូនដល់នាយ និងពលអាវុធហត្ថទូទាំង ខេត្តព្រះវិហារ នៅទីបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ។
លោកឧត្តមសេនីត្រីយ៍ កង សៅគុណ បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ មានភាពកក់ក្តៅ ដោយទទួលបានការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភីបាល ពីថ្នាក់ដឹកនាំអង្គភាព ចំពោះសុខទុក្ខ និងការរស់នៅប្រចាំថ្ងៃ ក្នុងនោះរាជរដ្ឋាភិបាល បានដំឡើងប្រាក់បៀវត្សន៍ ប្រាក់ឧបត្ថម្ភផ្សេងៗ និងប្រាក់ហូបចុកដល់ កងកម្លាំងថែមទៀតផង។
លោកឧត្តមសេនីត្រីយ៍ កង សៅគុណ ក៏បានអំពាវនាវឲ្យកងកម្លាំងយើងត្រូវចូលរួមទាំងអស់គ្នាការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត និងត្រូវប្រឆាំងដាច់ខាតចំពោះជនណាដែលមានគំនិតធ្វើបដិវត្តន៍ពណ៌ ចង់រំលាយរារដ្ឋាភិបាលស្រប់ច្បាប់។
លោកមេបញ្ចាការកងរាជអាវុធហត្ថខេត្តព្រះវិហារ តំណាងឲ្យមេបញ្ជាការរងនាយ និងពលអាវុធហត្ថទូទាំងខេត្តសូមថ្លែងអំគុណយ៉ាងជ្រៀលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនកងកម្លាំងយើងដូចជាខែរងារសម្តេចបានចែកអាវរងារ និងខែភ្លៀងសម្តេចបានចែកអាវរងាលើសពីនេះ សម្តេចបានគិតគូរតម្លើងប្រាក់បៀរ៍វត្តជូនជាបន្តបន្ទាប់ថែមទៀតផង។
កងកម្លាំងដែលជានាយ និងពលអាវុធហត្ថខេត្តព្រះវិហារ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់អាវភ្លៀងបានទាន់ពេលវេលា ពោលគឺទាន់រដូវនេះជារដូវវស្សា ដែលភ្លៀងតែងធ្លាក់ជាប្រចាំ និងបានប្តេជ្ញាគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅអាណត្តិក្រោយៗទៀតផង៕