(ភ្នំពេញ)៖ សាលាអន្តរជាតិ ហ្គ្រីនអេបផលដែលជា បានប្រារព្ធពិធីហាឡូវីនរបស់ខ្លួន ដែលសិស្សានុសិស្សមានក្តីអំណរ ក្តីរំភើប និងក្តីសប្បាយរីករាយ រត់លេងក្នុងផ្ទះខ្មោច ដែលបានបង្កើត និងរៀបចំឡើងដោយលោកគ្រូ-អ្នកគ្រូ ជនជាតិខ្មែរព្រមទាំងជនជាតិបរទេស ដែលបានសហការគ្នាមួយសប្តាហ៍ពេញ ដើម្បីរៀបចំតុបតែងឧបករណ៍ គ្រឿងសិល្ប: សិប្បកម្ម ដែលច្នៃប្រឌិតដោយដៃ នៅពេលដែលបង្រៀន ថ្នាក់សិល្ប: និងសិប្បកម្ម ដែលថ្នាក់ទាំងនេះបង្រៀនជាភាសា ខ្មែរ ចិន និងអង់គ្លេស ដោយមានការជួយសម្របសម្រួល ពីជំនួយការគ្រូ ដែលមានការប្តេជ្ញាចិត្តខ្ពស់ ចំពោះការងារ។
ក្មេងៗសប្បាយនិងការផាត់មុខ ការស្លៀកពាក់ចម្លែកៗក្នុងថ្ងៃនេះ មានការចែកចាយស្ករគ្រាប់ ចាក់ភ្លេងដើម្បីរាំកំសាន្តជាមួយគ្នា បន្ទាប់ពីភាពសប្បាយរីករាយទាំង នេះ គ្រូបរទេសយើងម្នាក់ ច្រកទឹកក្នុងប៉ោងៗ រួចនាំក្មេងវាយប៉ោងៗទាំងនោះយ៉ាងសប្បាយរីយរាយក្រៃលែង។ ក្រោមរូបភាពទាំងនេះសហគមនៃសាលាអន្តរជាតិ ហ្គ្រីនអេបផលពិតជាទទួលបានភាពរីករាយដ៏អស្ចារ្យ។
ប្រទេសជាច្រើនជុំវិញពិភពលោកបានប្រារព្ធឡើងនូវ ពិធីហាឡូវីននៅថ្ងៃទី ៣១ ខែតុលារៀងរាល់ឆ្នាំ ហើយប្រពៃណីនេះគឺដើម្បីគំរាមដល់ ព្រលឹងមនុស្សស្លាប់។ បច្ចុប្បន្ននេះពិធីហាឡូវីន ត្រូវបានប្រារព្ធឡើង ទាំងក្មេងទាំងចាស់ ពាក់មុខ ផាត់មុខ តុបតែងមុខគួរឲ្យខ្លាច ព្រមទាំងស្លៀកពាក់ចម្លែកៗ ការចែកចាយស្ករគ្រាប់ និងក្តីសប្បាយរីករាយជាមួយមិត្តភ័ក្រ្ត ក្រុមគ្រួសារ និងសហគមរបស់គេ។
សាលាអន្តរជាតិ ហ្គ្រីនអេបផលដែលជាសាលាអន្តរជាតិយើងជឿជាក់ថាការអនុញ្ញាតិឲ្យសិស្សានុសិស្ស បានស្គាល់និងមានបទពិសោធន៍ពីប្រពៃណី វប្បធម៌ វិស្សមកាល នៅបណ្តាប្រទេសលោកខាងលិច និងលោកខាងកើត គឺពិតជានាំមកនូវភាពសប្បាយរីករាយ អត្ថន័យខ្លឹមសារ និងការរៀនសូត្រស្តីពីចំណេះដឹងទូទៅ។ បុគ្គលិករបស់យើង មានមោទនភាព ដែលមានឪកាសផ្តល់ជូននូវស្តង់ដានៃការអប់រំបែបអន្តរជាតិកម្រិតខ្ពស់ និងការរៀនសូត្រពីវប្បធម៌ប្រពៃណីជុំវិញពិភពលោក។
គ្រូបរទេសដែលមកពីប្រទេស កាណាដា ប្រទេសអូស្ត្រាលី ប្រទេសអាមេរិក និងប្រទេសអង់គ្លេស បាននាំមកនូវគុណភាពអប់រំកម្រិតខ្ពស់ ពីបណ្តាប្រទេសរបស់ពួកគេ មកបង្ហាត់បង្រៀនសិស្សានុសិស្ស នៅសាលាអន្តរជាតិហ្គ្រីនអេបផល ប្រកបដោយការពេញចិត្តពេញថ្លើមនិង យកចិត្តទុកដាក់បំផុត៕