(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលជាគ្រឹះស្ថានឧត្តមសិក្សាលំដាប់ទី១ នៅកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ បានសម្រេចបន្តទទួលនិស្សិតឲ្យចូលសិក្សាវគ្គទី២ សម្រាប់ឆ្នាំសិក្សាថ្មី២០១៧-២០១៨នេះ។
ការសម្រេចនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងសំណូមពរ និងបំពេញតម្រូវការរបស់សិស្សានុសិស្ស ដែលខកខានមិនបានចុះឈ្មោះចូលរៀនក្នុងវគ្គទី១ ដែលបានចាប់ផ្តើមចូលរៀនកាលពីដើមខែតុលា។
លោកសាស្រ្តាបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP បានលើកឡើងថា ការជ្រើសរើសនិស្សិតឲ្យចូលរៀនវគ្គទី២នេះ បានផ្តល់ឱកាសដល់សិស្សបាក់ឌុប ដែលមិនទាន់បានសម្រេចចិត្តជ្រើសរើស សាកលវិទ្យាល័យណាមួយ ដើម្បីទទួលយកនូវការអប់រំប្រកបដោយគុណភាពបំផុត នៅក្នុងប្រទេសជំនួសឲ្យពួកគាត់ទៅសិក្សា នៅសហរដ្ឋអាមេរិក។
AUPP ជាសាកលវិទ្យាល័យទី១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឲ្យនិស្សិតទទួលបានការអប់រំបែបអាមេរិក និងទទួលបានសញ្ញាបត្រ មកពីសាកលវិទ្យាល័យអាមេរិក បន្ថែមលើសញ្ញាបត្រដែលចេញ AUPP ដោយនិស្សិតពុំចាំបាច់ត្រូវទៅសិក្សានៅ សហរដ្ឋអាមេរិក និងចំណាយថ្លៃសិក្សាដ៏ច្រើនសន្ធឹកសន្ធាប់ឡើយ។
ដូច្នេះសម្រាប់សិស្សានុសិស្ស ដែលទើប្រឡងបាក់ឌុប ហើយមិនទាន់បានសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យ ដែលខ្លួនចង់សិក្សា អាចមកទំនាក់ទំនងដាក់ពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ វគ្គសិក្សាថ្មីនេះ នឹងចាប់ផ្តើមចូលរៀននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh៕