(តាកែវ)៖ បណ្ណាល័យ និងបន្ទប់ទីចាត់ការ ក្នុងវិទ្យាល័យ សុខ អាន ក្ដីទន្ទឹម ស្ថិតនៅក្នុងឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ត្រូវបានជនខិលខូចលួចដុត ដោយមិនដឹងមូលហេតុ នាវេលាម៉ោង១១យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧។
លោក ស៊ី សុខន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានឲ្យដឹងថា ករណីភ្លើងឆេះទីចាត់ការខាងលើនេះ ត្រូវបានគេដាក់ការសង្ស័យថា មានអ្នកលួចដុត មិនមែនជាករណីផ្ទុះសេខ្សែភ្លើងនោះទេ។
លោកប្រធានមន្ទីរបានបន្តថា ទីចាត់ការ២បន្ទប់ សំណៅឯកសារត្រូវឆេះអស់ និងបណ្ដាល័យសិក្សា១បន្ទប់ ឆេះអស់ជាង៤០ភាគរយ។
ចំពោះករណីខាងលើនេះ លោកបានរាយការណ៍ទៅគ្រប់អាជ្ញាធរពាក់ព័ន្ធ ដើម្បីបើកការសើបអង្កេតឲ្យបានល្អិតល្អន់ និងឃាត់ខ្លួនជនខិលខូច យកមកផ្តន្ទាទោសតាមច្បាប់ឲ្យទាល់តែបាន៕