(ភ្នំពេញ)៖ ទង្វើក្បត់ជាតិលើក្បត់ជាតិរបស់បក្សសង្គ្រោះជាតិ មិនអាចអត់ឱនឱ្យបានឡើយពេលនេះ ម៉ោងនេះ ពួកគេនៅតែបន្តយុទ្ធនាការបំផ្លាញខ្មែរ និងបំបែកឆ្នាំងបាយរបស់ប្រជាជនកម្ពុជា កិច្ចខិតខំប្រឹងប្រែងបំផ្លាញជាតិដោយមិនខ្លាចនឿយហត់របស់បក្សប្រឆាំងនេះ ក្នុងបំណងតែមួយគឺស្វែងរក ទឹកមន្តមកប្រស់គម្រោងផែនការក្បត់ជាតិខ្លួនតាមរយៈបដិវត្តន៍ពណ៌ឱ្យរស់ឡើងវិញ។
ក្រុមមន្ត្រីបក្សប្រឆាំងក្បត់ជាតិ ឃុបឃិតជាមួយបរទេសបំផ្លាញកម្ពុជាមិនអស់ចិត្ត ពួកគេបានព្យាយាមមកបំផ្លាញឆ្នាំងបាយរបស់កម្មករកម្មការិនី និងប្រជាជនខ្មែរ ដោយបានដើរជំរុញឱ្យប្រទេសមួយចំនួនដាក់សម្ពាធនយោបាយ ការទូត សេដ្ឋកិច្ចប្រឆាំងកម្ពុជា និងជាពិសេសនោះគឺ សម រង្សី បានធ្វើការអំពាវនាវឲ្យទ័ពបែរ កាណុងអាវុធមករករដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងចេញពីការបោះឆ្នោត។
បើចង់ដឹង សម រង្ស៊ី ក្បត់ ឬមិនក្បត់ ខ្ញុំសូមជូននូវឧទាហរណ៍មួយយ៉ាងសាមញ្ញបំផុត៖ យើងឧបមាថា មានការប្រកួតកីឡាបាល់ទាត់មួយរវាងអេគីបកម្ពុជា ជាមួយអេគីបប្រទេសមួយទៀត ។ ទស្សនិកជនទាំងកម្ពុជា ទាំងម្ខាងទៀតបានទិញសំបុត្រទៅចូលមើលយ៉ាងកុះករ។ ពេលកំពុងតែប្រកួតស្រាប់តែមាន ទស្សនិកជនម្នាក់ដែលកាន់ទង់កម្ពុជានឹងដៃ បែរជាស្រែកប្រាប់កីឡាករកម្ពុជាថា «ពួកឯងកុំទាត់បញ្ចូលទីខាងគេ ! ទាត់បញ្ចូលទីខាងកម្ពុជាយើងវិញ ! ។
ខ្ញុំជឿជាក់ថាជនម្នាក់នោះ ពិតជានឹងត្រូវអ្នកគាំទ្រកម្ពុជាព្រួតគ្នាសំពងបែកក្បាលជាមិនខាន។ ហេតុអ្វី ? ព្រោះវាជាអំពើក្បត់ !
ពីប្រជាពលរដ្ឋដែលស្រឡាញ់សន្តិភាព