(បន្ទាយមានជ័យ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារស្នាក់ការ ប៉ុស្តិ៍អន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្មី ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មុននឹងឈានដល់ពិធីបញ្ចុះបឋមសិលាខាងលើ រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកអន្តោរប្រវេសន៍ រួមជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមពិធីសូត្រមន្តក្រុងពលី សាងសងអគារស្នាក់ការប៉ុស្តិ៍អន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕