(ភ្នំពេញ)៖ សេចក្ដីរាយការណ៍ភ្នាក់ងារ Fresh News បានឲ្យដឹងនៅមុននេះបន្ដិច នាវេលាម៉ោងជាង៩ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ មានករណីផ្ទុះឡកម្ដៅរោងចក្រយីហោ «គ័ងស៊ីន» ផលិតសរសៃអំបោះមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបណ្ដាលឲ្យមនុស្សជាច្រើននាក់រងរបួស។
បើតាមសេចក្ដីរាយការណ៍ ដោយសារតែស្ថានភាពផ្ទុះនោះមានកម្លាំងខ្លាំងពេក ក៏ខ្ទាតទៅត្រូវរោងចក្រមួយដែលជាប់របងគ្នានោះ បណ្ដាលឲ្យបាក់ជញ្ជាំង និងបែកកញ្ចប់អស់ជាច្រើនផ្ទាំង និងត្រូវកម្មការិនីដែលកំពុងធ្វើការរងរបួសដូចគ្នាផងដែរ។
សម្រាប់ព័ត៌មានលម្អិត អង្គភាពព័ត៌មាន Fresh News នឹងជម្រាបជូននៅពេលបន្ដិចទៀតនេះ។
សូមបញ្ជាក់ថា ករណីផ្ទុះឡកម្ដៅ នៅតាមរោងចក្រ ធ្លាប់បានកើតមានជាច្រើនករណីមកហើយ ដែលក្នុងនោះមានករណីខ្លះបណ្ដាលឲ្យ កម្មករស្លាប់ និងរងរបួសផងដែរ៕