(បន្ទាយមានជ័យ)៖ រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ​ និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដំណើរដោយលោកជំទាវ ញ៉ែម សាខន សម្ដេចក្រឡាហោម ស ខេង​ ព្រមទាំងមន្ត្រីរាជការ ក្រោមឱវាទថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចូលជាអធិបតីក្នុងកម្មវិធីបិទការប្រណាំងទូក​ បណ្តែតប្រទីប​ នៅស្ទឹងសិរីសោភ័ណ​ ក្រុងសិរីសោភ័ណ ​(ក្រោយសាកលវិទ្យាល័យមានជ័យ​ ) ខេត្តបន្ទាយមានជ័យ​ ដែលមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ​ ។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងថា​ ក្រោមការដឹកនាំដ៏ឈ្លាសវៃ​ រឹងមាំ​របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ និងប្រធានគណបក្សប្រជាជនកម្ពុជា​ ប្រទេសជាតិមានសុខសន្តិភាព​ មានការរីកម្រើនគ្រប់វិស័យទាំងពុទ្ធចក្រ​ អាណាចក្រ​ ហើយយើងទាំងអស់មានពេលគ្រប់គ្រាន់ ចូលរួមជាមួយរាជរដ្ឋាភិបាលបន្ត លើកស្ទួយវិស័យវប្បធម៌​ អរិយធម៌​ដ៏សំបូរបែបដែលបុព្វបុរសខ្មែរ បានបន្សល់ទុកឲ្យ​តាំងពីបុរាណកាលមក​ ដូចនេះចូរបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវបន្តចូលរួមថែរក្សាសន្តិភាពនេះ ឲ្យគង់វង្ស​ ទើបជាតិបានគង់វង្ស​ មានជាតិ​គង់វង្ស​ទើបមានវប្បធម៌រីកលូតលាស់និងគង់វង្សបាន​ ទន្ទឹមនឹងនេះត្រូវបន្តសាមគ្គីគ្នា​ ធ្វើការអភិវឌ្ឍមូលដ្ឋានយើងឲ្យសំបូរសប្បាយ​ និងគិតពីសុខភាពដោយពេលទំនេរនាំគ្នាហាត់ប្រាណ​ លេងកីឡា​គ្រប់ប្រភេទ​ និងជួយផ្សព្វផ្សាយដល់មនុស្ស ជាទីស្រលាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀន​ កុំទៅជិតគ្រឿងញៀន​ ត្រូវនិយាយថាទេ​ចំពោះគ្រឿងញៀន​ ។

ក្នុងឱកាសនោះ​ដែរ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ជាគណអធិបតី​ បានប្រគល់នូវរង្វាន់ជាអំណោយដល់ទូកជ័យលាភី​ និងអនុគណកម្មការ​ រួមមាន៖

១៖ ឧបត្ថម្ភក្រុមកីឡាករទូកចំនួន៨៦៥នាក់​ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល​ និងសារ៉ុង១
២៖ អនុគណកម្មការ​រៀបចំពិធីបុណ្យទូកខេត្ត​ ថវិកា​១លានរៀល​
៣៖ អនុគណកម្មការសន្តិសុខ​ សណ្តាប់ធ្នាប់សង្រ្គោះ​ ថវិកា​ ១លានរៀល​
៤៖ អនុគណកម្មការរៀបចំបច្ចេកទេសប្រណាំងទូក​ ថវិកា១លានរៀល
៥៖ អនុគណកម្មការ​អត្ថាធិប្បាយ​ ថតរូប​ និងផ្សាយសំលេង​ ថវិកា១លានរៀល​ អនុគណកម្មការទាំងបួនខាងលើ​ នូវភេសជ្ជៈ​ ចំនួន១០០កេះ​
៦៖ ឧបត្ថម្ភថវិកាសម្រាប់ទូកទៅប្រណាំងនៅរាជធានីភ្នំពេញ​ ថវិកា​ចំនួន១០លានរៀល​និងភេសជ្ជះចំនួន៤០កេះ​
៧៖ ទូកចំណុះ៦០នាក់ឡើង
* ទូកជ័យលាភីលេខ១​ ចំណុះ៦០នាក់ឡើង​ ទទួលបានពាន១​ ទង់១​ ថវិកា២លានរៀល​ មី១០កេស​ ទឺកក្រូច៥កេស​ ទឹកសុទ្ធ២០យួរ
* ទូកជ័យលាភីលេខ២ ចំណុះ៦០នាក់ឡើង​ ទទួលបាន ទង់១​ ថវិកា១លាន៦សែនរៀល​ មី១០កេស​ ទឺកក្រូច៥កេស​ ទឹកសុទ្ធ២០យួរ
៨៖ ទូកចំណុះ៤០នាក់ឡើង
* ទូកជ័យលាភីលេខ១​ ទទួលបានពាន១​ ទង់១​ ថវិកា១លាន២សែនរៀល​ មី៨កេស​ ទឺកក្រូច៤កេស​ ទឹកសុទ្ធ១៥យួរ
* ទូកជ័យលាភីលេខ២ ទទួលបាន ទង់១​ ថវិកា១លានរៀល​ មី៨កេស​ ទឺកក្រូច៤កេស​ ទឹកសុទ្ធ១៥យួរ
៩៖ ទូកចំណុះ២០នាក់ឡើង
* ទូកជ័យលាភីលេខ១​ ទទួលបានពាន១​ ទង់១​ ថវិកា៦០ម៉ឺនរៀល​ មី៤កេស​ ទឺកក្រូច២កេស​ ទឹកសុទ្ធ៧យូរ
* ទូកជ័យលាភីលេខ២​ ៣​ និងលើកទឹកចិត្ត​ ទទួលបាន ទង់១​ មី៤កេស​ ទឺកក្រូច២កេស​ ទឹកសុទ្ធ៧យូរ​ រួមថវិកាមួយចំនួន​
១០-រង្វាន់ទូកកិត្តិយស​លេខ១​ ២​ ៣​ និងលើកទឹកចិត្ត​ ទទួលបានមី១កេស​ ទឹកក្រូច១កេស​ ទឹកសុទ្ធ៤យួរ​ រួមថវិកាមួយចំនួន