(ព្រះវិហារ)៖ ក្រុមការងារចុះជួយស្រុករវៀង ខេត្តព្រះវិហារ លោក គុយ ម៉ាឌី អនុរដ្ឋលេខាធិការក្រសួង កសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋបានផ្តួចផ្តើម ធ្វើអង្គកឋិនទៀនសាមគ្គី ដើម្បីប្រមូលបច័្ចយ កសាងព្រះវិហារវត្តស្វាយដំណាក់ ស្ថិតក្នុងភូមិស្វាយដំណាក់ ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។
បុណ្យកឋិនទៀនសាមគ្គី ដែលប្រារព្ធនៅពេលនេះ ប្រមូលបច្ចយ័បាន១៥លានរៀល សំរាប់ប្រគេនព្រះសង្ឃ សាងសង់ព្រះវិហារវត្តស្វាយដំណាក់ និងបច្ចយ័សង្កត់ត្រៃយ៍ ប្រគេនព្រះសង្ឃមួយចំនួនទៀត។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ ខេត្តចុះជួយស្រុករវៀង បានលើកឡើងថា ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិ ឲ្យកាន់តែមានការរីកចំរើន ក្រមការងារចុះជួយស្រុករវៀង តែងរួមសហការគ្នា ក្នុងគោលបំណងធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាហេដ្ឋារចនាសម្ពន្ធ័នានា ក្នុងស្រុករវៀង មានការអភិវឌ្ឍន៍រីកចម្រើន។
លោក ពឹង ទ្រីដា ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ថែរក្សាសន្តិភាពដែលមាននៅកម្ពុជាឲ្យ នៅស្ថិតស្ថេរគង់វង្សប្រយោជន៍ ដើម្បីឲ្យប្រទេសជាតិកាន់តែ មានការអភិវឌ្ឍន៍រីកចម្រើន។
ជាមួយគ្នានេះផងដែរ ក្រុមការងារ ក៏បានចែកសៀវភៅ ខ្មៅដៃ ប៊ិច និងថវិការដល់សិស្សានុសិស្សដែលចូលរួមផងដែរ៕