Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្នាក់ការប៉ុស្តិ៍អន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្មី នៅព្រឹកស្អែក

29-10-2017 17:01

(បន្ទាយមានជ័យ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារស្នាក់ការ ប៉ុស្តិ៍អន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្មី ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មុននឹងឈានដល់ពិធីបញ្ចុះបឋមសិលាខាងលើ រសៀលថ្ងៃទី២៩ ខែតុលា នេះផងដែរ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកអន្តោរប្រវេសន៍ រួមជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមពិធីសូត្រមន្តក្រុងពលី សាងសងអគារស្នាក់ការប៉ុស្តិ៍អន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ក្នុងពិធីសូត្រមន្តក្រុងពាលីនេះ ក៏មានការអញ្ជើញចូលរួមពីលោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត លោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារប៉ោយប៉ែត ព្រមទាំងអាជ្ញាធរខេត្ត ក្រុង កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់៕