(តេអ៊ីរ៉ង់)៖ ប្រទេស អ៊ីរ៉ង់ នឹងចាប់ផ្តើមនាំប្រេងចេញទៅប្រទេស រុស្ស៊ី ក្នុងពេលអនាគតឆាប់ៗខាងមុខ ក្រោមផែនការណ៍នាំចេញប្រេងដោះដូរនឹងទំនិញ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីថាមពលអ៊ីរ៉ង់ ដកស្រង់ដោយសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ។
កន្លងមក បញ្ហាធនាគារដែលបានបង្កការរាំងស្ទះ ដល់ការនាំចេញប្រេងពីប្រទេស អ៊ីរ៉ង់ ទៅកាន់ប្រទេស រុស្ស៊ី ប៉ុន្តែក្រោយមក បញ្ហានេះត្រូវបានដោះស្រាយរួចរាល់ ដែលអាចឱ្យប្រទេសទាំងពីរ ចាប់ផ្តើមទំនាក់ទំនងនេះឡើងវិញ នេះបើយោងតាមការលើកឡើងរបស់លោក Ali Kardor អនុរដ្ឋមន្ត្រីប្រេងប្រទេស អ៊ីរ៉ង់ ។
សូមជម្រាបថា កាលពីឆ្នាំ២០១៤ កន្លងទៅនេះ ប្រទេស អ៊ីរ៉ង់ និងរុស្ស៊ី បានឈានដល់កិច្ចព្រមព្រៀងមួយ ដោយរដ្ឋាភិបាលក្រុង ម៉ូស្គូ នឹងទិញប្រេងអ៊ីរ៉ង់ចំនួន ៥០០,០០០បារ៉ែលក្នុងមួយថ្ងៃ ជាថ្នូរនឹងការផ្គត់ផ្គង់ជាសម្ភារៈ និងទំនិញដល់រដ្ឋាភិបាលក្រុង តេអ៊ីរ៉ង់វិញ៕