(កំពង់ចាម)៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ មេឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាមម្នាក់់ទៀតហើយ មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។
មេឃុំរូបនេះ គឺលោក ស៊ូ លាងហាក់ អាយុ៤០ឆ្នាំ រស់នៅភូមិអណ្តូងផ្តៅ ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
យោងតាមលិខិតប្រកាសចាកចេញពីគណបក្សសង្គ្រោះជាតិ ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាន លោក ស៊ូ លាងហាក់ បានបញ្ជាក់ថា «ពីមុននាងខ្ញុំនឹកស្មានថា ការតស៊ូដណ្ដើមអំណាច តាមរយៈការបោះឆ្នោត និងតាមរបៀបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ប៉ុន្ដេក្រោយពីនាងខ្ញុំបានឃើញឃ្លឹបវីដេអូន និងសកម្មភាពជាក់ស្ដែងញុះញង់ បំបែក បំបាក់ខ្មែរជាពីរ លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ សុខចិត្តឱនក្បាលបម្រើបរទេស គឺដើម្បីអំណាចមិនគិតពីមហន្ដរាយរបស់ជាតិមាតុភូមិនេះហើយ ជាអំណាចក្បត់ជាតិ។ ហេតុនេះហើយបានជានាងខ្ញុំ សូមចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ»។
សម្តេចតេជោ ហ៊ុន សែន ក្នុងពេលដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករនិយោជិត កាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានថ្លែងបញ្ជាក់ថា នៅពេលដែលគណបក្ស សង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ៕