(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដំណើរដោយលោកស្រី ញ៉ែម សាខន សម្ដេចក្រឡាហោម ស ខេង, លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីរាជការ ក្រោមឱវាទថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងឧបាសក ឧបាសិកា ប្រជាពលរដ្ឋ សិស្សានុសិស្សលោកគ្រូ អ្នកគ្រូ ដង្ហែរអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនដល់ព្រះសង្ឃចាំព្រះវស្សាត្រីមាស នៅវត្តទក្ខិណ គង្គារាម (ហៅវត្តអញ្ចាញ) នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និស្សិតទាំងអស់ ដែលបានរួមរួមគ្នាបង្កើតឲ្យមានបុណ្យកឋិនទានថ្ងៃនេះ ដែលបានបង្ហាញឲ្យឃើញពីស្មារតីរួបរួមសាមគ្គីគ្នា ឯកភាព ក្រោមដំបូលសុខសន្តិភាព របស់រាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
ជាមួយគ្នានេះ ខណៈដែលការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧កាន់តែខិតជិតដល់ថ្ងៃបញ្ចប់នោះ លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវសូមឲ្យបងប្អូនទាំងអស់អញ្ជើញ ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។
សូមជម្រាបថា កឋិនទានថ្ងៃនេះ បានទទួលបានបច្ច័យសរុបចំនួន៣៥៩លានរៀល ហើយបានវេរប្រគេនជូនវត្តចំនួន១២ដូចខាងក្រោម៖
១៖វត្តអញ្ចាញ ២០៩លានរៀល
២៖វត្តឫស្សីក្រោក ២០លានរៀល
៣៖វត្តលួង ២០លានរៀល
៤៖វត្តស្វាយចេក ២០លានរៀល
៥៖វត្តខ្ចាស់ ២០លានរៀល
៦៖វត្តពោធិរៀង (ឃុំអូរប្រាសាទ) ១០លានរៀល
៧៖វត្តបុស្សស្បូវ ១០លានរៀល
៨៖វត្តសីលាខ្មែរ (ឃុំអូរបីជាន់) ១០លានរៀល
៩៖វត្តគុត្តសត ១០លានរៀល
១០៖វត្តភ្នៀត ១០លានរៀល
១១៖វត្តកូនខ្លាថ្មី ១០លានរៀល
១២៖វត្តអន្លង់ស្វាយ ១០លានរៀល។
ដោយឡែក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានចូលបច្ច័យរំលែកទុក្ខគ្រួសារសពព្រឹទ្ធាចារ្យ អ៊ូ អាន ចំនួន២លានរៀល និងអង្ករ១តោនផងដែរ៕