Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទូលព្រះបង្គំជាខ្ញុំ ញឹម វណ្ណដា សូមថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៣ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ

28-10-2017 19:21

(ភ្នំពេញ)៖ ទូលព្រះបង្គំជាខ្ញុំ ញឹម វណ្ណដា ទេសរដ្ឋមន្រ្តីទទួលបន្ទុកជា អនុប្រធានប្រចាំ និងជានាយកប្រតិបត្តិនៃគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៣ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ (២៩-តុលា-២០១៧)។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់ សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងសេចក្ដីសុខ ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ ជានិច្ចនិរន្តរ៍។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថ្មី សូមតាមបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមបានប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាព តរៀងទៅ៕

សូមព្រះបរមរាជានុញ្ញាតទូលថ្វាយពី​ ទូលព្រះបង្គំជាខ្ញុំ ញឹម វណ្ណដា ទេសរដ្ឋមន្រ្តីទទួលបន្ទុកជា អនុប្រធានប្រចាំ និងជានាយកប្រតិបត្តិនៃគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ៖