(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្ដរជាតិ និងទូកក្ដារបីសន្លឹក ឆ្នាំ២០១៧ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។
ពិធីប្រណាំងទូក នៅក្នុងឆ្នាំ២០១៧នេះ មានទូកចូលរួមប្រណាំង សរុបចំនួន៤៦គ្រឿង រួមមាន ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ ចំណុះ២២នាក់ មានចំនួន៤២គ្រឿង និងប្រភេទទូកក្ដារបីសន្លឹក ចំណុះ៣នាក់ មានចំនួន៤គ្រឿង និងមានកីឡាករ សរុប១,២១៤នាក់ (នារី០៦នាក់)៕