Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បន្ដចាកចេញ! ប្រធានប្រតិបតិ្ដគណបក្សឃុំ និងជាជំទប់ទី២ ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ​ប្រកាសដើរចេញពីគណបក្សសង្រ្គោះជាតិ សុំមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

28-10-2017 09:04

(កំពង់ស្ពឺ)៖ ​​ប្រធានគណបក្សសង្គ្រោះជាតិឃុំមានជ័យ និងជាជំទប់ទី២ ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺម្នាក់ទៀតហើយ មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញពីបក្សរបស់ខ្លួន ហើយមកសុំរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស, នេះបើលិខិតស្នើសុំដែលអង្គភាព Fresh News ទទួលបាននៅព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ។

ជំទប់ទី២រូបនេះ គឺលោក ទ្រឿម រីម អាយុ៥៧ឆ្នាំ តួនាទីជាប្រធានគណបក្សសង្គ្រោះជាតិ និងជាជំទប់ទី២ ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

យោងតាមលិខិតប្រកាសចាកចេញ ពីគណបក្សសង្គ្រោះជាតិ ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច លោក ព្រុំ ស៉ីថា បានបញ្ជាក់ថា «ខ្ញុំមិនអាចរួមរស់នៅជាមួយ គណបក្សសង្គ្រោះជាតិ តទៅទៀតបានទេ។ ខ្ញុំបាទសម្រេចចិត្តសុំមកចូលរួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃនេះតទៅ។ មានតែគណបក្សប្រជាជនតែមួយគត់ ដែលគិតគូរពីផលប្រយោជន៍ប្រជារាស្ត្រ លើកតម្កើនកិត្យានុភាពជាតិ និងធ្វើឲ្យមានការអភិវឌ្ឍន៍រីកចំរើនដល់ប្រទេសជាតិ និងប្រជាជន»

សម្តេចតេជោ ហ៊ុ​ន សែន ក្នុងពេលដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករនិយោជិត កាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានថ្លែងបញ្ជាក់ថា នៅពេលដែលគណបក្ស សង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ៕