(សៀមរាប)៖ លោក ទេព ប៊ុនឆាយ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារធ្វើការផ្សពផ្សាយ ការគ្រោះថ្នាក់នៃបដិវត្តន៍ពណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅសង្កាត់ក្របីរៀល និងសង្កាត់ស្រង៉ែ ក្រុងសៀមរាប បានចំនួន០២ទីតាំង ដោយមានបងប្អូនប្រជាពលរដ្ឋចូលរួមចំនួន២០៥នាក់។
មេរោគគ្រោះថ្នាក់បំផុតសម្រាប់ពិភពលោកគឺ «បដិវត្តន៍ពណ៍» មេរោគប្រភេទនេះចំលងបានជិត២០ប្រទេសហើយនៅលើពិភពលោក។ មេរោគនេះវាលាក់ខ្លួន នៅក្នុងអង្គការចាត់តាំងនយោបាយ ជាខ្សែបណ្តាញ ហើយគេអាចរកឃើញតាមរយៈសារនយោបាយ និងសកម្មភាពនយោបាយជាក់ស្តែង។ ទោះបីវាលេចចេញពណ៌ខ្មៅ ក្រហម ឬលឿង ក៏ដោយវាគឺជាមេរោគដ៏គ្រោះថ្នាក់បំផុត សម្រាប់ប្រទេសជាតិ និងពិភពលោកក្នុងសម័យបច្ចេកវិជ្ជាទំនើបនេះ។
គណបក្សនយោបាយមួយ បើក្លាយជាទីកន្លែងលាក់ខ្លួន ឬជាអង្គការចាត់តាំង នៃមេរោគដ៏គ្រោះថ្នាក់នេះហើយ សូមកុំមើលស្រាលថានេះ ជាសិទ្ធិនយោបាយ មិនមែនទេតែនេះមានន័យថាគ្រោះថ្នាក់ដ៏ធំសម្រាប់ជាតិ និងប្រជាជនបានមកដល់ហើយ។ មេរោគនេះវាចូលចិត្តស៊ីជីវិតមនុស្សនៅពេលមុន និងក្រោយការបោះឆ្នោត ហើយបើវាកើតនៅប្រទេសណាហើយវាស៊ីជីវិតប្រជាជនក្នុងប្រទេសនោះគ្មានប្រណីទេ។
សំណាងណាស់នៅកម្ពុជា បានដឹងមុនទាន់ពេលវេលា ដ៏រាបណាមេរោគនេះ ត្រូវបានកំចាត់គឺ ប្រទេសជាតិនឹងរក្សាបាននូសុខសន្តិភាព និងការអភិវឌ្ឍន៏បន្តទៀត។
ដោយសារតែប្រទេសជាតិយើងធ្លាប់រងគ្រោះដោយសង្គ្រាម នឹងដោយបានមើលឃើញប្រទេសជាច្រើនបានរងគ្រោះ ដោយសារចលនាបដិវត្តន៍ពណ៍នេះ ទើបក្រុមការងារ មិនអាចនៅស្ងៀមបានហើយត្រូវធ្វើសកម្មភាពផ្សពផ្សាយ ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានយល់ដឹង បង្ការកុំឲ្យរងគ្រោះថ្នាក់ដោយ ចលនាបដិវត្តន៍ពណ៌នេះ៕