(ភ្នំពេញ)៖ តំណាងក្រុមហ៊ុនបច្ចេកវិទ្យា Campura ដែលបានសហការជាមួយ Magicard ដាក់ដំណើរការលក់ម៉ាស៊ីនផលិតកាតគ្រប់ប្រភេទ បានអះអាងថា ក្រោយដំណើរការរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការគាំទ្រយ៉ាងច្រើនពីបណ្តាស្ថាប័នរដ្ឋ និងឯកជនជាពិសេសគឺវិស័យធនាគារ ដែលនេះបង្ហាញពីការរីកចម្រើនមួយ ក្នុងផ្នែកបច្ចេកវិទ្យានៅកម្ពុជា។

នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ ក្រុមហ៊ុន Campura Triangulum Corporation និង Magicard បានបងើ្កតសិក្ខាសាលាមួយស្ដីអំពី «Secure ID issuance with MAGiCARD Solution» ដែលមានការចូលរួមពីបណ្តាស្ថាប័នរដ្ឋ និងឯកជនមួយចំនួន ដែលចង់ស្គាល់ និងអ្នកដែលកំពុងប្រើប្រាស់ម៉ាស៊ីនផលិតកាតមួយនេះ។

អ្នកស្រី គឹម កល្យាណ ប្រធានផ្នែកគ្រប់គ្រងដៃគូពាណិជ្ជកម្ម បានឲ្យដឹងថា ក្រុមហ៊ុន Campura Triangulum Corporation និង Magicard បានសហការគ្នាក្នុងឆ្នាំ២០១៥ ក្នុងការដាក់លក់នូវម៉ាស៊ីនផលិតកាត តាមបែបទំនើបមួយនេះ ហើយអ្នកស្រីក៏បានបញ្ជាក់ដែលថា សព្វថ្ងៃម៉ាស៊ីនផលិតកាតទាំងអស់នេះ ត្រូវបានបណ្តាស្ថាប័នរដ្ឋ និងឯកជនមួយចំនួនមានការគាំទ្រច្រើន ដូចជាវិស័យធនាគារ និងរដ្ឋជាដើម។

ក្រៅពីនេះលោកស្រី ក៏បានសំដែងការគោរពស្វាគមន៍ យ៉ាងរាក់ទាក់ទៅកាន់សំណាក់អតិថិជនទាំងអស់ ដែលបានចំណាយពេលវេលា ចូលរួមសិក្ខាសាលានាពេលរសៀលនេះ ហើយអ្នកស្រីបាន ថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន Magicard ដែលបានចូលរួមសហការបង្កើតកម្មវិធីនេះឡើង ក្នុងគោលបំណងដើម្បីអោយអតិថិជន បានយល់ដឹងអំពីអត្ថប្រយោជន៍ថ្មីៗ របស់ផលិតផល Magicard។

យ៉ាងណាមិញលោក Richard Besenbruch ដែលជា Sale Manager របស់ក្រុមហ៊ុន Magicard បានធ្វើការបង្ហាញ និងណែនាំអំពីផលិតផល Magicard យ៉ាងក្បោះក្បាយ ដើម្បីអោយអតិថិជន បានស្វែងយល់ដឹងអំពីសារះសំខាន់ ក្នុងការប្រើប្រាស់ផលិតផលនីមួយៗ។ ដោយផលិតផលទាំងអស់នោះផ្តោតសំខាន់ទៅលើ គុណភាព សេវាកម្ម សំរាប់ជួយសំរួលដល់ការងារពាណិជ្ជកម្ម។

លោកបញ្ជាក់បន្ថែមថា Magicard គឺជាផលិតផល ដែលមានភាពពេញនិយម និងកំពុងឈានមុខគេសំរាប់ស្ថាប័ននានា ព្រមទាំងបានផ្ដល់នូវដំណោះស្រាយ ដ៏ល្អបំផុតស្របតាមតំរូវការ របស់អតិថិជនរួមមាន Magicard ID card printers, TrustID card software, UltraSecure smart cards និង HoloKote visual security។

ទន្ទឹមនឹងនោះ លោក ឈីវ គីមឡុង ដែលជា Banking Solution Supervisor របស់ក្រុមហ៊ុន Campura ក៏បានធ្វើបទបង្ហាញនូវការអនុវត្តជាក់ស្តែងទៅដល់អតិថិជន ពីរបៀបប្រើប្រាស់អោយកាន់តែមានប្រសិទ្ធិភាព ព្រមទាំងអត្ថប្រយោជន៍ និងស្គាល់កាន់តែច្បាស់អំពីផលិតផល Magicard៕