Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសេដ្ឋកិច្ច ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីការអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៨ ដែលត្រូវបានកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង នៅថ្ងៃនេះ

27-10-2017 15:27

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីការអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៨ បន្ទាប់ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានអនុម័តទាំងស្រុង ដោយឥតមានកែប្រែ។

បើតាមក្រសួងសេដ្ឋកិច្ច សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៨ នឹងត្រូវបញ្ជូនដល់រដ្ឋសភា នៅក្នុងសប្តាហ៍ទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ៕