(ភ្នំពេញ)៖ ពិតជាមិនគួរឲ្យជឿមែន ស៊ុបចង្កាក់ (Volcano) ដែលជាសាខាទី០៥ ក្នុងខណ្ឌសែនសុខ គ្រាន់តែបើកសម្ពោធភា្លម អតិថិជនអញ្ជើញមកពិសាភ្លាម ឡើងគ្មានតុអង្គុយតែម្ដង ដែលបានបង្ហាញឲ្យឃើញថា មានការគាំទ្រខ្ពស់ហួសពីការរំពឹងទុកទៅទៀត។

លោស្រី វាន់ សុគន្ធា ម្ចាស់ហាង ស៊ុបចង្កាក់(Volcano) បានថ្លែងថា «ក្នុងឱកាសបើកសម្ពោធហាងថ្មី សាខាខណ្ឌសែនសុខនេះ យើងមានប្រូម៉ូសិនពិសេស ជូនអតិថិជន គឺក្នុងរយៈពេល១សប្ដាហ៍ យើងបញ្ចុះតម្លៃរហូតដល់ទៅ២០% ពិសេសយើងបាននាំនូវ​រសជាតិថ្មី ឈ្ងុយឆ្ងាញ់ជាច្រើនមុខទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជន ហើយខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជន របស់យើងណាស់ ដែលតែងតែជួយគាំទ្រ ស៊ុបចង្កាក់ តាំងពីទីតាំងទី១ រហូតមកដល់ទីតាំងទី៥នេះ ហើយយើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ក្នុងសម្រិតសម្រាំង រសជាតិ គុណភាព អនាម័យខ្ពស់ ប្រកបដោយផាសុកភាព និងសេវាកម្មរហ័សទាន់ចិត្ដផងដែរ»

លោកស្រី បន្ដថា «លើសពីនេះ យើងគ្រោងនឹងបើកបីសាខាទៀត នៅដើមវិច្ឆិកា ខាងមុខនេះ ដែលមានទីតាំង នៅស្ទឹងមានជ័យ, ចោមចៅ និងទួលទំពូង ដើម្បីផ្ដល់ភាពងាយស្រួល ដល់អតិថិជន ដែលនៅក្បែរទីតាំងទាំងនោះ មកពិសាឲ្យទាន់ចិត្ដតែម្ដង ពិសេសក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុទូក លោកអ្នកអាចពិសាជួបជុំគ្រួសារ យ៉ាងមានសុភមង្គល ជាមួយនិងរសជាតិឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ ពិសេសស្នាដៃច្នៃប្រឌិតរបស់កូនខ្មែរយើងពិតៗ ទាំងទឹកស៊ុប និងទឹកជ្រលក់ រសជាតិដើមរបស់ខ្មែរយើង ធានាថានឹងត្រូវមាត់ ត្រូវចិត្ដលោកអ្នក»

លោកស្រីបន្ថែមថា សម្រាប់ ស៊ុបចង្កាក់(Volcano) គឺមានវត្ដមានតាំងពីឆ្នាំ២០១៥ ដោយមកទល់នឹងពេលនេះ គឺមានរយៈពេលជាង២ឆ្នាំ ហើយមានចំនួន ៥ទីតាំង សម្រាប់ទីតាំងទី១- កោះពេជ្រ,ទី២- នៅផ្លូវ៣១០, ទី៣- នៅទល់មុខសាលាទួលស្វាយព្រៃ,ទីតាំងទី៤- ទល់មុខសាលាពន្ធដារ និងទីតាំងទី៥ សែនសុខ ដែលស្ថិតនៅទល់មុខមន្ទីរពេទ្យសែនសុខ ឬក្បែរសាលាលីងកុកវីង ។ដូច្នេះ ស៊ុបចង្កាក់ (Volcano) ក៏មានលក់ចែកចាយ ប្រ៊េននេះបន្ដ ទៅដល់កូនខ្មែរ ដែលចង់វិនិយោគ​បើកសាខាថ្មី ដែលពេលនេះមានបីទីតាំងហើយ ដែលបានទិញប្រ៊េន ហើយគ្រោងនឹងបើក នៅដើមខែវិច្ឆិកា ឆាប់ៗនេះ ដែលលោកស្រី សុគន្ធា នឹងបង្រៀននូវបច្ចេកទេសជូន ដើម្បីថែរក្សារសជាតិឆ្ងាញ់ពិសាដដែល ជាមួយនឹងអនាម័យល្អ​។

សូមប្រញាប់រួសរាន់ រាល់អតិថិជន ដែលចូលចិត្ដពិសា ស៊ុបចង្កាក់ (Volcano) ដែលកំពុងតែមានប្រម៉ូសិនពិសេស ២០%នេះ ដែលបើកលក់ចាប់ពីម៉ោង ២រសៀលតទៅ !!