(ភ្នំពេញ)៖ នៅ​​ថ្ងៃទី​​២៩ ​ខែតុលា ឆ្នាំ​​២០១៧ខាងមុខនេះ ស្រាបៀរថៃហ្គ័រ (Tiger Beer) នឹងរៀបចំកម្មវិធីចាប់ឆ្នោតវគ្គផ្តាច់ព្រ័ត្រ​ រដូវកាលឆ្នាំ២០១៧ នៅស្ថានីយទូរទស្សន៍ PNN​ ដែលផ្សាយផ្ទាល់ នៅវេលាម៉ោង៨៖០០ ដល់១០៖០០យប់ ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មី ទាំងអស់ដែលបានជាវស្រាបៀរ ថៃហ្គ័រ ក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​របស់ស្រាបៀរថៃហ្គ័ររបស់ខ្លួន​។

​កម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរ Tiger ឆ្នាំ២០១៧​ បានរៀបចំការចាប់ឆ្នោតដែលមាន​​ការចូល​រួម​សម្តែង​​កម្សាន្ត​សប្បាយ​រីករាយពី​តារា​ចម្រៀងល្បីឈ្មោះប្រចាំប្រទេសកម្ពុជា​ ជាច្រើន​រូបដូចជា​៖ ​លោកខេមរៈ សេរីមន្ត, កញ្ញា សុខ ស្រីនាង, លោក ហ្សូណូ, និងលោក នីកូ។

កម្មវិធី​នេះ​ធ្វើឡើង​​សម្រាប់អតិថិជន​ដែល​បាន​​ជាវស្រាបៀរថៃហ្គ័រ​សម្រាប់កម្មវិធី​​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ សម្រាប់​​ការចាប់​​ឆ្នោតវគ្គ​ផ្តាច់ព្រ័ត្ររដូវកាល ឆ្នាំ២០១៧នេះ​ ស្រាបៀរថៃហ្គ័រនឹងធ្វើការចាប់ឆ្នោតរង្វាន់ធំរថយន្ត AUDI Q5 ស៊េរីឆ្នាំ 2016 ដ៏ថ្មីសន្លាង ចំនួន១រង្វាន់ រូមជាមួយ​​រង្វាន់ជាច្រើនទៀតដូចជា៖​ IPhone 7​ ចំនួន២រង្វាន់, ទូរទស្សន៍ Smart TV ចំនួន២រង្វាន់​, និងទូរទឹកកក​ ចំនួន៥រង្វាន់។

តើ​​គូ​ស្វាមីភរិយា​​រូប​ណា​ខ្លះ​ដែល​ជា​ម្ចាស់​​រង្វាន់​​ទាំងនោះ​​? កុំ​ភ្លេច​​ចូលរួមទស្សនា និងតាមដាន​​ទាំងអស់គ្នា! ឆ្លុះបញ្ចាំងប្រណិតភាព នៃអាពាហ៍ពិពាហ៍ ជាមួយស្រាបៀរ Tiger ពិសាដោយការទទួលខុសត្រូវ៕