(ភ្នំពេញ)៖ ពិធីតាំងបង្ហាញផលិតផលគ្រឿងសម្អាងថែរក្សាសម្រស់ សេរ៉ូម ក្លារីនស៍ជំនាន់ថ្មី ត្រូវបានរៀងចំឡើងកាលពីថ្ងៃទី២៤តុលា ឆ្នាំ២០១៧ នៅផ្សារទំនើបវឌ្ឍនៈ កាពីតាល ដើម្បីផ្តល់ជូនដល់អតិថិជនទាំងអស់ឱ្យបានដឹងពីផលិតផលជំនាន់ថ្មីមួួយគឺ Double Serum។

នេះជាសេរ៉ូមថ្មីជំនាន់ទី ៨ ហើយ ផ្សំពីសារធាតុធម្មជាតិចម្រាញ់ពីរុក្ខជាតិចំនួន ២១ មុខ និងទើបបានអភិវឌ្ឍផ្សំបន្ថែមរូបមន្តថ្មីពីរមៀត ដែលជាសារធាតុមួយមានប្រសិទ្ធភាពទ្វេដង ជួយថែរក្សាសម្រស់ដ៏ល្អឥតខ្ចោះ ចំណាត់ថ្នាក់លេខមួយ និងលក់ដាច់បំផុតក្នុងពិភពលោក។

ក្នុងពិធីនេះមានការចូលរួមពីអតិថិជនគាំទ្រជាច្រើននាក់ មានការផ្តល់ជូនកាដូអនុស្សាវរីយ៍ និងការធ្វើបទបង្ហាញពីអ្នកជំនាញខាងថែរក្សាសម្រស់ដោយផ្ទាល់ ពីរបៀបប្រើប្រាស់សេរ៉ូម ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែឆាប់។

គួរបញ្ជាក់ថាផលិតផល ក្លារីនស៍ (Clarins) គឺជាស្លាកសញ្ញាផលិតផលថែរក្សាសម្រស់មួយប្រភេទ និងមានកេរ្តិ៍ឈ្មោះល្បីបំផុតក្នុងពិភពលោក។ វាមានដើមកំណើតមកពីប្រទេសបារាំង តាំងពី ឆ្នាំ១៩៥៤ ។

ផលិតផលមួយនេះ ត្រូវបានផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុតទៅលើគុណភាពពីមន្ទីរពិសោធន៍កម្រិតបទដ្ឋានអន្តរជាតិ ។ក្លារីនស៍ កំពុងធ្វើការចែកចាយលក់នៅក្នុងប្រទេសចំនួន១៦០ប្រទេសទូទាំងពិភពលោក ជាពិសេសនៅក្នុងទ្វីបអឺរ៉ុប និងទទួលបាន ពានរង្វាន់នៃសម្រស់ ចំនួនជាង ២០០រង្វាន់ ព្រមទាំងលក់ដាច់ជាង ៦ លានដប ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ ក៏ព្រោះតែវាជាផលិតផលដ៏ល្អឯកគ្មានពីរ ធ្វើឱ្យអ្នកប្រើប្រាស់មានទំនុកចិត្ត និង ភាពជឿជាក់នៅពេលបានប្រើ។

បន្ថែមពីនេះ ក្លារីនស៍ក៏តែងតែយកចិត្តទុកដាក់ខ្ពស់ទៅដល់អតិថិជនជានិច្ច ដោយផ្តោតទៅលើគុណតម្លៃចំនួន ៥ចំណុច គឺ៖ ទី(១) គិតគូពីការថែរក្សាបរិស្ថាន, (២) ច្នៃប្រឌិតនិងអភិវឌ្ឍការស្រាវជ្រាវជាលំដាប់, (៣) ផ្សំឡើងពីគ្រឿងផ្សំតាមបែបធម្មជាតិ, (៤) ផ្តោតលើសេវាកម្មបម្រើដល់អតិថិជនជាទីគាប់ចិត្ត និង (៥) ជាផលិតផលត្រឹមត្រូវសុទ្ធល្អមានការធ្វើតេស្តនូវប្រសិទ្ធភាពច្បាស់លាស់តាមបែបវិទ្យាសាស្រ្ត ។ពិធីតាំងបង្ហាញផលិតផលថ្មីនេះ បន្តផ្តល់ជូនអតិថិជនរយៈពេល ៥ថ្ងៃ រហូតដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៧។

ប្រសិនបើអ្នកចង់បានស្បែកមុខស្រស់ស្អាត អស់កង្វល់នឹងស្បែកជ្រីវជ្រួញ និងទទួលបានស្បែក ស ស្អាត ក្មេងជាងវ័យ សូមអតិថិជនទាំងអស់ មកចូលរួមឱ្យបានគ្រប់ៗគ្នា ចាប់ពីម៉ោង ៣ ដល់ម៉ោង ៥ រសៀល។

សូមរួសរាន់មកកាន់ ផ្សារទំនើប វឌ្ឍនៈ កាពីតាល អគារ ៦៦ ជាន់ទី១ តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ ។ ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ០២៣ ៩៦៣ ០០៥៕